**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ ក្នុងបេសកកម្មរបស់ឯកឧត្តមនៅប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាប្រធានគណៈអធិបតីប្រកាសបើក «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។

កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្រោមការចូលរួមគាំទ្រពី ស.ស.យ.ក. និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក ជាពិសេសការកសាងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជាតិយើង ស្របតាមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន»។

ទន្ទឹមនឹងការថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី និងចំណងមិត្តភាពកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រដ៏រឹងមាំ និងយូរអង្វែង កើតចេញពីទំនុកចិត្ត ការគោរពឱ្យតម្លៃ និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានទទួលសំនួរពាក់ព័ន្ធនឹងដំណើរបេសកកម្មផ្លូវការទៅកាន់ប្រទេសចិន កាលពីចុងខែសីហាកន្លងទៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេច អំពីជំនួប និងកិច្ចពិភាក្សានានាក្នុងដំណើររយៈពេល ៥ថ្ងៃ ដែលបានផ្តោតលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងលទ្ធផលជាផ្កែផ្កានោះ គឺការបើកផ្លូវកិច្ចសហប្រតិបត្តិការបន្ថែមរវាងភាគីកម្ពុជា-ចិន មួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌមុខងារសាធារណៈ ទាំងការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល ទាំងការគ្រប់គ្រងសាធារណៈមតិ និងទាំងក្របខណ្ឌយុវជន ដែលចេញពីមូលដ្ឋាននៃការពិភាក្សាប្រកបដោយភាពស៊ីជម្រៅ ជាមួយនឹងការចែករំលែក ផ្លាស់ប្តូរបទពិសោធ ត្រង់ទៅត្រង់មកក្នុងកិច្ចប្រជុំនីមួយៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់ថានិស្សិតកម្ពុជា និងនិស្សិតចិនទាំងអស់ដែលមានវត្តមានក្នុងកិច្ចសន្ទនានេះ នឹងចូលរួមយ៉ាងសកម្ម ដើម្បីចែករំលែកគំនិតច្នៃប្រឌិត និងបង្កើតការតភ្ជាប់ទំនាក់ទំនងរួមចំណែកដល់ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” និងជាពិសេសដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការអភិវឌ្ឍប្រទេសក្នុងបុព្វហេតុជាតិ និងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង