**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីក្រសួងផែនការ លើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំដុសខាត់សមត្ថភាព ពង្រឹងចំណេះដឹងជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនជាមនុស្សស្នូលសម្រាប់អង្គភាព និងប្រទេសជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយគណៈប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការរាជធានីភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី សក់ ចិន្តារី នាយិការងរដ្ឋបាលរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាអគ្គនាយករង អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន និងសហការីអមដំណើរ។

បន្ទាប់ពីលោក សាន់ សូផាត ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញមានមតិសំណេះសំណាលក្នុងអង្គពិធី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី មានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ នៃមន្ទីរផែនការរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាលើកទី២២ហើយ ក្នុងបេសកកម្មចុះជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរផែនការរាជធានី ខេត្ត ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលតម្រូវឱ្យរដ្ឋមន្ត្រីជំនាន់ថ្មី ចុះជួបសួរសុខទុក្ខអង្គភាពក្រោមឱវាទ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនិងពង្រឹងសាមគ្គីភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងចំណាប់អារម្មណ៍ចំពោះកំណើនប្រជាជននៅរាជធានីភ្នំពេញ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោកប្រធានមន្ទីរ និងវឌ្ឍនភាពការងារ ដែលមន្ទីរផែនការរាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នាអាណត្តិថ្មីនេះ ជាអាណត្តិនៃការកែទម្រង់, ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចង្អុលបង្ហាញ “ការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច”។ ផ្សារភ្ជាប់ក្នុងបរិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកអំពីកំណែទម្រង់របស់ក្រសួងផែនការ ដែលសម្រេចបាននារយៈពេលជាង១ឆ្នាំកន្លងទៅ រួមជាមួយបទពិសោធន៍ កាលានុវត្តភាព និងដំណោះស្រាយនានា ដែលបាននិងកំពុងអនុវត្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពីការគិតគូររបស់ក្រសួងផែនការ លើការងាររៀបចំផែនការសកម្មភាព ២០២៤-២០៣០ នៃគោលនយោបាយជាតិប្រជាជន សំដៅធានាកំណើនប្រជាជន រក្សាបានកម្លាំងសេដ្ឋកិច្ចជាតិ និងធានាថាកម្ពុជាមិនធ្លាក់ចូលជាប្រទេសមានមនុស្សវ័យចាស់ច្រើន នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដែលមានខ្លឹមសារថា “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំ គោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការជាអ្នកដឹកនាំលើការងារផលិតទិន្នន័យ, គោលនយោបាយពឹងផ្អែកលើទិន្នន័យ, ទិន្នន័យដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគោលនយោបាយ និងជួយឱ្យអ្នកធ្វើគោលនយោបាយសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងសម្រេចបានលទ្ធផលខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកខ្លះៗអំពីប្រភពទិន្នន័យស្ថិតិ ដែលក្នុងនោះប្រមូលបានពី៖ (១).ការធ្វើជំរឿន, (២).ការធ្វើអង្កេត និង(៣).ទិន្នន័យរដ្ឋបាលដែលបានពីក្រសួង ស្ថាប័ន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរ ពីគោលដៅរបស់ក្រសួងផែនការ ក្នុងការពង្រឹងនិងអភិវឌ្ឍទិន្នន័យមូលដ្ឋានឃុំសង្កាត់ (CDB) ឱ្យ​មានសុក្រឹតភាពខ្ពស់ និងអាចប្រើបានលឿនជាងមុន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបរិបទនៃការអភិវឌ្ឍជាតិក្នុងសម័យ “បច្ចេកវិទ្យា”។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការត្រៀមរៀបចំផ្លាស់ប្តូរឆ្នាំគោលស្ថិតិគណនេយ​្យជាតិ មកឆ្នាំ២០២៤ របស់ក្រសួងផែនការ និងបានគូសបញ្ជាក់ថា “ការផ្លាស់ប្តូរឆ្នាំគោលស្ថិតិគណនេយ្យជាតិ គឺដើម្បីដឹងពីកម្លាំងសេដ្ឋកិច្ចជាតិពិតប្រាកដ” ពោលគឺ ដើម្បីធ្វើបច្ចុប្បន្នភាព និងវាស់វែងកំណើនសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលបានបង្ហាញកាន់តែច្បាស់អំពីសារៈសំខាន់នៃទិន្នន័យ សម្រាប់ការរៀបចំសូចនាករ ជាពិសេសតួនាទីរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលជាអ្នកផលិតទិន្នន័យជាតិតែមួយគត់។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកអំពីទស្សនៈជុំវិញនិន្នាការប្រជាសាស្ត្រ នៅក្នុងបណ្តាប្រទេសមួយចំនួនផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរនិងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរផែនការរាជធានីភ្នំពេញ ឱ្យបន្តខិតខំដុសខាត់សមត្ថភាព ស្វ័យសិក្សាស្រាវជ្រាវ និងពង្រឹងចំណេះដឹងជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនជាមនុស្សស្នូលសម្រាប់អង្គភាព និងប្រទេសជាតិ។

អត្ថបទដែលជាប់ទាក់ទង