**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

កីឡាករ កីឡាការិនី ២៥៤នាក់ ចុះឈ្មោះចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗកំពុងដំណើរការដោយរលូនបានប្រមាណ ៨០%ហើយ។

ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ថ្ងៃនេះ ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ ឯកឧត្តម អស់លោក លោកស្រី កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានឆ្លៀតឱកាសចូលរួមសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីទទួលយកវឌ្ឍនភាពថ្មីៗ នៃដំណើរការ រៀបចំការប្រកួត មកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវចាប់ផ្តើមការប្រកួត ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។ គណៈកម្មការចំពោះកិច្ច តែងតែប្រជុំតាមដានត្រួតពិនិត្យ និងស្តាប់របាយការណ៍របស់អនុគណៈកម្មការប្រតិបត្តិ ដែលបាននិងកំពុងខិតខំរៀបចំបានយ៉ាងល្អប្រសើរ»។

កំណត់បង្ហាញរបស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការចំពោះកិច្ចមាន៥ចំណុចសំខាន់ៗ ដោយមកដល់ពេលនេះ អ្វីដែលទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី៖

១.សម្តេចធិបតី បានអនុម័ត និងសម្រេចផ្តល់ថវិកាគ្រប់គ្រាន់ក្នុងដំណើរការរៀបចំ ក៏ដូចប្រាក់រង្វាន់ លើកទឹកចិត្តដល់ជ័យលាភី។

២.សម្តេចធិបតីបានសម្រេចចូលរួមពិធីបិទ ផ្តល់ពានរង្វាន់របស់ សម្តេចផ្ទាល់ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ និងចាត់តាំងរូបខ្ញុំ ក្នុងនាមប្រធានគណៈកម្មការចំពោះកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេច ចូលរួមពិធីបើក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

៣.សម្តេចធិបតី បានសម្រេចបង្កើតគណៈកម្មការកៀរគរចំណូល ដើម្បីរៀបចំការប្រកួតនេះ រួចរាល់ និងគណៈកម្មការកំពុងដំណើរការការងាររបស់ខ្លួន ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

៤.សម្តេចធិបតី ក៏បានទើបនឹងចេញសេចក្តីសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ដែលជាក្រុមជំនុំសិក្សាស្រាវជ្រាវប្រវត្តិ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ បន្សល់ទុកមកឱ្យកូនខ្មែរគ្រប់ជំនាន់។

៥.រីឯ អនុគណៈកម្មការប្រតិបត្តិ ក៏បានរៀបចំការចុះឈ្មោះ ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ហើយ ពេលពេលនេះក៏បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងបានរៀបចំរួចរាល់នូវក្រុមការងារ រៀបចំទីលាន ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងការរៀបចំប្រព័ន្ធភ្លើង សម្លេង និងតុបតែង រីឯការផ្សព្វផ្សាយ ក៏បានចាប់ផ្តើមផ្សាយ ដោយបានលើកផ្ទាំងបដាធំនៅខ្លោងទ្វារពហុកីឡដ្ឋានជាតិ តាមបណ្តេញសង្គម ទូរទស្សន៍ និងVideo ផ្សព្វផ្សាយបានចាក់គ្រប់ផ្ទាំង LED ធំៗ តាមដងផ្លូវធំៗហើយដែរ។ រីឯ ការផលិត Video ព្រលឹងយុទ្ធគុនបន្ថែមមួយថ្មីទៀត ប្រកបដោយការទាក់ទាញក៏បានផលិតរួចរាល់ ចាប់ផ្តើម ផ្សព្វផ្សាយផងដែរ។ បានន័យថា ការត្រៀមរៀបចំបានដំណើរការរលូន និងត្រៀមបានល្អគ្រប់ផ្នែកការងារ ដោយធានាបាននូវគុណតម្លៃ នៃព្រឹត្តិការណ៍ប្រកួតនេះទាំងស្រុង។ សូមបន្តជួយផ្សព្វផ្សាយនូវយុទ្ធនាការអប់រំ បញ្ជ្រាបការយល់ដឹងយុទ្ធគុនដូនតាខ្មែរ ឱ្យបានដល់សង្គមជាតិ យ៉ាងទូលំទូលាយ គ្របដណ្តប់ទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង