ករណីបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថាដីខ្មែរចំនួន១៦.៦ ហិកតា នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបាត់បង់ទៅប្រទេសវៀតណាមបន្ទាប់ពីការបោះបង្គោលព្រំដែនគឺជាព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ករណីបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថាដីខ្មែរចំនួន១៦.៦ ហិកតា នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបាត់បង់ទៅប្រទេសវៀតណាមបន្ទាប់ពីការបោះបង្គោលព្រំដែនគឺជាព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕