**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្រូវបន្តតាមដានជំនន់ទឹកលិចជាប្រចាំ ដើម្បីធ្វើរបាយការណ៍ស្នើសុំអន្តរាគមន៍ពីការខូចខាតផ្លូវ នៅពេលទឹកស្រកទៅវិញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត ទីប្រឹក្សាក្រសួង និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម។

ក្រោយពីស្តាប់ របាយការណ៍បូកសរុបរបស់លោកប្រធានមន្ទីររួច ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានសមិទ្ធផលយ៉ាងច្រើន និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ មានសសរស្តម្ភ ៤សំខាន់ រួមមាន៖ (១).ការកសាងហេដ្ឋារចនាសម្ព័ន្ធ, (២).ការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ, (៣). ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង(៤).ការពង្រឹងសេវារដ្ឋបាល និងកិច្ចការទូទៅ។

បន្ទាប់មក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ១ខ្សែក្រាលកម្រាលកៅស៊ូ ២ជាន់ ប្រភេទ DBST នៅឃុំស្រក ស្រុកកំពង់សៀម ទៅឃុំបុសខ្នុរ ស្រុកចំការ មានប្រវែង ៣ ០០០ម៉ែត្រ អនុវត្តដោយនាយកដ្ឋានកងវិស្វកម្ម ក្រសួងការពារជាតិ និងបានបន្តទៅពិនិត្យមើលការដ្ឋានសាងសង់ស្ពានបេតុង អាមេ ដែលមានប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ស្ពានត្រដក់ពង)។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអញ្ជើញទៅពិនិត្យផ្លូវបន្តទៀត ចាប់ពីភូមិ ព្រែកទក់ ដល់ភូមិវាលបំពង់ ឃុំខ្ពបតាងួន ប្រវែង ១៣ ៤០០ម៉ែត្រ ដែលរងផលប៉ះពាល់ដោយលិចទឹកជំនន់ទន្លេមេគង់ គិតមកដល់ថ្ងៃទី២៣ ខែកញ្ញានេះ លិចអស់ចំនួន ៨០០ម៉ែត្រហើយ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំដល់មន្រ្តីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្រូវបន្តតាមដានកម្ពស់ទឹក និងតាមដានជំនន់ទឹកលិចឱ្យបានជាប្រចាំ ដើម្បីធ្វើរបាយការណ៍ ផ្ញើជូនថ្នាក់ដឹកនាំក្រសួង ស្នើសុំអន្តរាគមន៍ពីការខូចខាតផ្លូវ នៅពេលដែលទឹកស្រកទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង