**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដែលត្រូវឃាតកររំលោភសម្លាប់

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដែលត្រូវឃាតកររំលោភសម្លាប់ យ៉ាងអាណោចអាធម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់គេហដ្ឋាននៃសព ស្ថិតក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ដែលត្រូវឃាតកររំលោភសម្លាប់ យ៉ាងអាណោចអាធម។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ប្តេជ្ញានឹងជម្រុញប្រតិបត្តិការរុករក និងវែកមុខឃាតករ ដើម្បីផ្តន្ទាទោសឱ្យខាងតែបាន។

អំណោយដ៏សប្បសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានយកទៅប្រគល់ជូនគ្រួសារសពក្មេងស្រីរងគ្រោះ រួមមាន៖ ថវិកា ៤លានរៀល និងអង្ករ ១០០គីឡូក្រាម។ ក្រៅពីនោះមានថវិកា រដ្ឋបាលខេត្តពោធិ៍សាត់ ចូលរួមបុណ្យសព ២លានរៀល និងថវិកាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ១០ម៉ឺនរៀលទៀតផងដែរ។

សូមជម្រាបជូនថា សាកសពក្មេងស្រីសិស្សសាលា អាយុ១៦ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ នាវេលាម៉ោង០០និង០៥នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ត្រង់ចំណុចត្រពាំងសម្រែ សង្ស័យជាករណីរំលោភសម្លាប់។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ភឿង ស្រីល័ក្ខណ៍ ភេទស្រី អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្សសាលា រៀនថ្នាក់ទី១០ បច្ចុប្បន្នរស់នៅភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយពេលក្រុមគ្រូពេទ្យខេត្ត និងកម្លាំងនគរបាលជំនាញ ធ្វើកោសល្យវិច្ច័យសាកសព និងពិនិត្យកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចជំនាញ បានដាក់ការសណ្ឋានថា ករណីខាងលើអាចពាក់ព័ន្ធនឹងករណីឃាតកម្ម (សង្ស័យករណីរំលោភសម្លាប់)។ សាកសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើ បុណ្យ តាមប្រពៃណី និងបានបូជារួចរាល់ហើយ។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងមមាញឹក ដើម្បីកំណត់មុខសញ្ញា ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង