**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទស្សនាសារមន្ទីរប្រវត្តិសាស្រ្ត របស់បក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ ក្នុងថ្ងៃទី៣នៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរបក្សកុម្មុយនីស្តចិន ដែលជាកន្លែងប្រវត្តិសាស្រ្តដ៏មានប្រជាប្រិយល្បីល្បាញមួយរបស់ប្រទេសចិន។

សារមន្ទីរបក្សកុម្មុយនិស្តចិន បានសម្ពោធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបលើកទី១០០ នៃការកកើតរបស់បក្សកុម្មុយនីស្តចិន។ សារមន្ទីរនេះជាកន្លែងតំាងពិព័រណ៍អចិន្ត្រៃយ៍ ដែលបានបង្ហាញពីស្នាដៃជាប្រវត្តិសាស្រ្ត ដើម្បីឧទ្ទិសដល់បុព្វបុរសបដិវត្តន៍ចិន ដែលបានតស៊ូ លះបង់ ព្យាយាមយ៉ាងស្វិតស្វាញ ក្នុងកិច្ចកសាងប្រទេសជាតិ។ ជាមួយគ្នានេះ សារមន្ទីរនេះក៏បង្ហាញសមិទ្ធផលនិងតួនាទីសំខាន់ៗរបស់បក្ស និងជាឃ្លំាងកណ្តាលនៃមរតកបដិវត្តន៍របស់ចិន។

ក្នុងឱកាសអញ្ជើញទស្សនាសារមន្ទីរនេះ សម្តេចរដ្ឋសភាធិបតី បានចារនៅលើសៀវភៅកំណត់ត្រារបស់សារមន្ទីរថា “តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីស្ងើចសរសើរ និងមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃសារមន្ទីរនៃគណបក្សកុម្មុយនីស្តចិន ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពអស្ចារ្យគួរឱ្យស្ញប់ស្ញែង និងរចនាប័ទ្មដ៏ល្អឥតខ្ចោះពីអរិយធម៌ដ៏រុងរឿងរបស់មិត្តចិនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីអានុភាពនៃឯកភាពជាតិ និងឥទ្ធិពលដ៏រឹងមាំយូរអង្វែងនៃទ្រឹស្តី និងទស្សនវិជ្ជាក្នុងការកសាង និងអភិវឌ្ឍប្រទេសចិនទៀតផង”។

សម្តេចបានបន្តថា តាមរយៈសារមន្ទីរជាប្រវត្តិសាស្រ្តនេះ គេបានដឹងអំពីការពុះពារតស៊ូ លះបង់និងសមិទ្ធផលដ៏ធំធេងដែលគណបក្សកុម្មុយនីស្តចិនសម្រេចបានតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ក្លាយជាប្រទេសសង្គមនិយមទំនើបមួយ ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងមានសុខដុមនីយកម្ម។

នៅចុងបញ្ចប់នៃចំណារ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា “សូមឱ្យចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បន្តឈានឆ្ពោះទៅមុខជានិច្ច នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជាតិទាំងសងខាង។”

សួមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកំាង និងក្រុងសៀងហៃ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ
ឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ក៏ជាដូចជាពង្រឹងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានដូចជា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំជាដើម៕

អត្ថបទដែលជាប់ទាក់ទង