**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកវគ្គបណ្ដុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់មន្ត្រីរាជការក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទនេ្លសាប

ភ្នំពេញ៖ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលក្រសួងធនធានទឹក និងឧតុនិយមបើកវគ្គបណ្ដុះបណ្តាលស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយមានការចូលរួមធ្វើបាឋកថាពីលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ក្នុងអង្គភាព ប្រកបដោយប្រសិទ្ធភាព កិច្ចសហការល្អ និងផលិតភាពខ្ពស់ ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួង និងស្ថាប័នពាក់ព័ន្ធ ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែមានភាពច្បាស់លាស់ ម៉ត់ចត់ និងរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តការងារឱ្យបានល្អ ព្រមទាំងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការជំរុញការងារឱ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនរឹងមាំ ក្នុងនោះដែរត្រូវមានភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការធ្វើការជាក្រុម ការគ្រប់គ្រងដោយមានចក្ខុវិស័យនិងគោលដៅច្បាស់លាស់ មានយុទ្ធសាស្ត្រ និងការដោះស្រាយបញ្ហាប្រឈម។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍តម្រង់ទិសចំនួនបីចំណុចគឺ៖ ទី១).អ្នកដឹកនាំត្រូវស្វែងរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ពិភាក្សាឱ្យបានស៊ីជម្រៅនិងល្អិតល្អន់ និងរៀបចំជម្រើសឱ្យបានច្រើន, ទី២).អ្នកដឹកនាំត្រូវជំរុញនិងលើកទឹកចិត្ត ក៏ដូចជាបង្កលក្ខណៈឱ្យមានការចូលរួមពីមន្រ្តីថ្នាក់ក្រោមឱ្យសកម្ម និងទី៣).ទំនាក់ទំនងរវាងអ្នកដឹកនាំ និងមន្រ្តីថ្នាក់ក្រោម មានឥទ្ធិពលលើការបង្កើតឱ្យមាននវានុវត្តន៍ ដែលបង្កភាពងាយស្រួលដល់អ្នកដឹកនាំក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលនេះរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីថ្នាក់អនុប្រធានការិយាល័យរហូតដល់ថ្នាក់អគ្គនាយកក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងអង្គភាពថ្នាក់ក្រោមជាតិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំង២៥ ៕

អត្ថបទដែលជាប់ទាក់ទង