មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកាពិភពលោកលើកទី១០ របស់អង្គការតំបន់សេរីពិភពលោក នៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ៖ នៅថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាពិភពលោកលើកទី១០ របស់អង្គការតំបន់សេរីពិភពលោក (The 10th World Free Zones Organization Congress) នៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋ-ឯកជន និងបញ្ញវ័ន្ត សរុបចំនួនប្រមាណ ២០០០នាក់ មកពីជាង ១០០ប្រទេស ទូទាំងពិភពលោក ក្នុងគោលបំណងដើម្បីពិភាក្សានិងស្វែងយល់អំពីសារសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងការទាក់ទាញការវិនិយោគ ការបង្កើតការងារ និងការជំរុញនវានុវត្តន៍ ព្រមទាំងដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការវិនិយោគលើ អនាគតនៃភស្តុភារកម្ម កម្មន្តសាល ថាមពល ឌីជីថល និងអនាគតនៃការស្វែងរកហិរញ្ញវត្ថុ (access to finance)៕