ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅដែលត្រូវអនុវត្តបន្តរបស់តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងក្នុងអាណត្តិទី៧។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះដើម្បីពិនិត្យឡើងវិញពីការចុះមូលដ្ឋានរបស់តំណាងរាស្រ្តដើម្បីស្តាប់នូវសំនូមពរ និងកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមដោះស្រាយ និងអភិវឌ្ឍមូលដ្ឋានអោយមានការវិវត្តន៍រីកចម្រើនឡើង៕