ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះពិនិត្យទីតាំងអង្គភាពការពារគោលដៅទី៣ នាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមសាងសង់អគារថ្មី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងអង្គភាពការពារគោលដៅទី៣ នាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ត្រៀមសាងសង់អគារថ្មី សម្រាប់មន្ត្រី និងកងកម្លាំងនគរបាលជាតិ បំពេញការងារ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕