សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភការចំណាយក្នុងការវះកាត់ ព្យាបាល ជូនលោកតា លោកយាយ ដែលមានបញ្ហាភ្នែកឡេីងបាយ មកពីសង្កាត់រុនតាឯក ទទួលការព្យាបាលនៅភ្នំពេញ
ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំលោកតា លោកយាយ លោកអ៊ុំដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយស្រវាំងមេីលមិនឃេីញច្បាស់មកពី សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប មកទទួលការព្យាបាលនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន លោកតា លោកយាយ លោកអ៊ុំទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចនិងលោកជំទាវបណ្ឌិត។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ថ្លៃធ្វើដំណើរ និងការហូបចុក ជូនអ៊ំស្រីនិងក្រុមគ្រួសារផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ លោកតា លោកយាយ លោកអ៊ុំនិងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
តាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដ៏ខ្ពង់ខ្ពស់ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ៕