ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច(DMS) និងថ្នាលសេវាសាធារណៈឌីជីថលក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងលំហូរឯកសារអេឡិចត្រូនិច(DMS), ថ្នាលសេវាសារធារណៈឌីជីថល, និងការងារផ្សព្វផ្សាយ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត មានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បី ពិនិត្យពិភាក្សា ជម្រុញ វឌ្ឍនភាពការងារប្រព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាសម្រេចបានតាមផែនការដែលបានកំណត់។
ជាមួយគ្នាផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានជម្រុញការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ បង្កើនការសហការល្អជាមួយបណ្តាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធដើម្បីសម្រេចបានជោគជ័យល្អប្រសើជូនក្រសួង និងការផ្តល់សេវាសាធារណៈល្អជូនដល់ប្រជាពលរដ្ឋ៕