សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលដ្ឋាននៃចំណេះដឹង មានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រទេសជាតិយើង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មូលដ្ឋាននៃចំណេះដឹង មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រទេសជាតិយើង ដែលអាចឱ្យយើងចេះបត់បែន មានភាពធន់ និងមានការប្រកួតប្រជែង។
ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា មូលដ្ឋាននៃចំណេះដឹង នឹងធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ អាចសម្របខ្លួនទប់ទល់នឹងវិបត្តិផ្សេងៗបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា នៅពេលដែលមនុស្សមានចំណេះដឹងនិងកម្រិតវប្បធម៌កាន់តែខ្ពស់ ធ្វើឱ្យពួកគេមានការយល់ដឹងកាន់តែទូលំទូលាយដែលអាចបត់បែនបានតាមស្ថានភាពប្រែប្រួលនៃសង្គមនិងពិភពលោក ៕