**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២

មិត្តភាពដែកថែបកម្ពុជា-ចិន ឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាស៍លើកឡើងថា ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន មានភាពរឹងមាំ ធន់ និងយូរអង្វែង ដោយឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលរួមលៀងសាយភោជន៍ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ដែលរៀបចំឡើងដោយលោកជំទាវ ហ័ង លីស៊ីន (Huang Lixin) ប្រធានសភាតំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងការទទួលស្វាគមន៍ ដល់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បង្ហាញក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ ជាទីក្រុងទំនើប ស៊ីវិល័យ ព្រមទាំងជាទីក្រុងឆ្លាតវៃ ពោរពេញទៅដោយភាពរស់រវើក ពាណិជ្ជកម្មសម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតថែមទៀតផង។

សម្តេចបានគូសបញ្ជាក់ថា ទោះបីជាដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះយើងមានឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រមទាំងបង្កើនបាននូវភាពស្និទ្ធស្នាលនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងជាមួយទីក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរបែបនេះនឹងកើតមានជាបន្តទៀតនាពេលអនាគត។

លោកជំទាវ ហ័ង លីស៊ីន បានលើកឡើងថាពលរដ្ឋសៀងហៃ សូមស្វាគមន៍ដោយក្តីរីករាយដល់វត្តមាន គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលជាមិត្តដែកថែបរបស់ប្រទេសចិន។

លោកជំទាវបានគូសបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកកម្ពុជា ជាមិត្តជិតស្និតប្រៀបបាននឹងបងប្អូន។ សៀងហៃបើកទ្វារស្វាគមន៍ចំពោះកម្ពុជាដោយបេះដូង។កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរបានចាក់ឫសយ៉ាងជ្រៅ ប្រកបដោយភាពរឹងមាំ ព្រមទាំងបានលូតលាស់ រីកចម្រើនជាលំដាប់ និងស៊ីជម្រៅ។

សូមជម្រាបថាទីក្រុងសៀងហៃជាទីក្រុងពាណិជ្ជកម្មធំជាងគេរបស់ប្រទេសចិន។សៀងហៃជាមជ្ឈមណ្ឌលសកលជួរមុខគេមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងឧស្សាហកម្មដ៏សំខាន់ និងជាកំពង់ផែដ៏មមាញឹកបំផុតនៅលើពិភពលោក។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានជម្រាបប្រធានសភាតំណាងប្រជាជនក្រុងសៀងហៃអំពីលទ្ធផលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅរដ្ឋធានីប៉េងកំាង មុនពេលគណៈប្រតិភូបានមកដល់ទីក្រុងសៀងហៃ។

សម្តេចបានគូសបញ្ជាក់ថា នៅរដ្ឋធានីប៉េកាំង គណប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់មិត្តចិន ក្នុងនោះរួមមាន ឯកឧត្តម ចៅ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន និងឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ប្រកបដោយលទ្ធផលផ្លែផ្កា ។ សមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយពីដំណើរទស្សនកិច្ចនេះគឺ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ និងអនុស្សារណៈនៃការយោគយល់គ្នារវាងលេខាធិការដ្ឋានសភាទាំងពីរ។ ឯកសារទាំងពីរនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេចិនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកំាងនិងក្រុងសៀងហៃ៕

អត្ថបទដែលជាប់ទាក់ទង