អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌប្រពៃណីខ្មែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយ នាយរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ព្រមទាំងកោតសរសើរចំពោះស្នាដៃរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានចូលរួមក្នុងសកម្មភាពការពារបូរណភាពទឹកដី ទទួលបានសុខសន្តិភាព រក្សាឧត្តមប្រយោជន៍ជាតិ មាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ចំនួន ១០លានរៀល ដើម្បីប្រើប្រាស់ក្នុងអង្គភាព ៕