**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

រដ្ឋមន្រ្តីបរិស្ថាន៖ ប្រតិបត្តិករមេត្រីបរិស្ថាន ជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព

ភ្នំពេញ៖ «ប្រតិបត្តិកររូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ គឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានភាពស្អាត មានភាពបៃតង និងមាន​ការអភិវឌ្ឍ​រីចម្រើនដោយចីរភាព» សារលើកទឹកចិត្តពី សំណាក់​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើង​នៅក្នុង ពិធីប្រគល់ប័ណ្ណសរសើរ លើកទឹកចិត្តប្រតិបត្តិករ​មេត្រីបរិស្ថានឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ វិស័យឯកជន សាលារៀន និងវត្តអារាម និងបណ្តាដៃគូ ដែលបានបង្ហាញការប្តេជ្ញាចិត្ត រួមគ្នាជំរុញឱ្យការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យទទួលបាន ជោគជ័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលប្រគល់ជូន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមសាមគ្គីគ្នា បន្តបេសកកម្ម សំអាតផ្ទះរបស់យើង ចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីកម្ពុជាស្អាត មានភាពបៃតង ច្រើនឡើងថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជា ទាក់ទាញ អ្នកទេសចរណ៍ មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន បន្តទៅទៀត។

«ក្រសួងបរិស្ថានតាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញយុទ្ធនាការស្អាត បៃតង ជាជំហានៗ ច្បាស់លាស់ ដែលត្រូវការការចូលរួមគាំទ្រពីទាំងអស់គ្នា ដើម្បីជាកម្លាំងចលករ ជំរុញល្បឿនឈានឆ្ពោះទៅមុខ ឆ្ពោះទៅរកភាពជោគជ័យជាបន្តទៀត» ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែម។

សូមជម្រាបជូនថា ប្រតិបត្តិករដែលនឹងត្រូវទទួល បានបណ្ណសរសើរ មេត្រីបរិស្ថានក្នុងឆ្នាំ២០២៤ សរុបចំនួន ៥១៩អង្គ/នាក់ ក្នុងនោះ មកពីគ្រប់វិស័យ ដែលរួមមាន វត្តអារាម សាលារៀនរដ្ឋ និងឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ បដិសណ្ឋារកិច្ច និងភោជនីយដ្ឋានជាដើម អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង