**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រុង ស្រុក ខណ្ឌ ជាបន្តបន្ទាប់បាននិងកំពុង ដំណើរការសាកល្បងសេវាច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត យ៉ាងហោចណាស់មានក្រុង ស្រុក ខណ្ឌ ចំនួន៥ បានចេញផ្សាយជាបន្តបន្ទាប់នូវសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ។ ក្នុងចំណោមក្រុង ស្រុក ខណ្ឌ ទាំងនោះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលេចឱ្យដឹងត្រួសៗថា មានជាអាទិ៍រដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលស្រុកមោងឫស្សី រដ្ឋបាលស្រុកបាណន់ រដ្ឋបាលខណ្ឌទួលគោក និងរដ្ឋបាលក្រុងសិរីសោភ័ណ។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ប្រភេទសេវាដែលបាននិងកំពុងអនុវត្តសាកល្បងតាមបណ្ដាក្រុង ស្រុក ខណ្ឌទាំងនោះ រួមមាន ទី១-ការងារនីត្យានុកូលកម្មមានចំនួន៣សេវា (អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ) ទី២-ការងារអត្រានុកូលដ្ឋានចំនួន៣សេវា(សេចក្តីចម្លងឬបញ្ជាក់សំបុត្រកំណើត សេចក្ដីចម្លងឬបញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ និងសេចក្ដីចម្លងឬបញ្ជាក់សំបុត្រមរណភាព) និងទី៣-វិស័យទេសចរណ៍ចំនួន៣សេវា (ការស្នើសុំបើកថ្មី ស្នើសុំបន្តសុពលភាពនិងស្នើសុំប្តូរម្ចាស់ ចំពោះអាជីវកម្មផ្ទះសំណាក់ចាប់ពី៨បន្ទប់ចុះក្រោម)។

ផ្អែកតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងផ្សេងៗគ្នានោះ គេអាចដឹងជាទូទៅបានថា នីតិវិធីនៃការផ្តល់សេវាតាមប្រព័ន្ធអនឡាញខាងលើនេះ នឹងប្រព្រឹត្តទៅតាមដំណាក់កាលនីមួយៗ រួមមាន ១-ការទទួលពិនិត្យនិងវាយតម្លៃលើសំណុំឯកសារស្នើសុំសេវា ២-ការបង់កម្រៃសេវារដ្ឋបាល(ក្នុងករណីតម្រូវបង់) ៣-ការពិនិត្យ និងផ្តល់យោបល់បច្ចេកទេស ៤-ការពិនិត្យនិងការសម្រេច និង៥-ការផ្តល់លទ្ធផលសម្រេច។ ដំណាក់កាលចុងក្រោយនេះ គឺមានន័យថាប្រជាពលរដ្ឋដែលបានស្នើសុំសេវានឹងត្រូវទទួលយកសេវានោះដោយផ្ទាល់ បន្ទាប់ពីបានអនុវត្តនីវិធីតាមប្រព័ន្ធអនឡាញ។

ជាការកត់សម្គាល់ រាល់ឯកសារដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញត្រូវថតឱ្យបានច្បាស់ឬផ្ញើជា File PDF តាមរយៈគេហទំព័រ https://onlinedmk.owso.gov.kh/ ។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋនៅតែអាចបន្តស្នើសុំសេវាដូចគ្នានេះនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ជាធម្មតា ទាំងសេវាដែលដាក់ឱ្យដំណើរការសាកល្បងតាមអនឡាញ និងសេវាជា
ប្រក្រតីផ្សេងទៀត ដោយនៅទីនោះ មានក្រុមមន្រ្តីចាំទទួលស្វាគមន៍ និងប្រឹក្សាយោបល់ប្រកបដោយក្ដីរាក់ទាក់បំផុត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបន្ថែមថា ការដាក់ឱ្យដំណើរការសាកល្បងនូវសេវាច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធអនឡាញនេះស្ដែងឡើងស្របតាមគោលការណ៍ណែនាំ និងទិសដៅអាទិភាពការងារ ដែលដាក់ចេញដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ទិសដៅអាទិភាព គឺការខិតខំជំរុញការធ្វើទំនើបកម្មសេវាមួយចំនួនពីបែបប្រពៃណី ឬការជួបផ្ទាល់ មកជាការរៀបចំតាមអនឡាញជាមុន ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ស្របតាមទស្សនៈ «ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

អត្ថបទដែលជាប់ទាក់ទង