រដ្ឋមន្ត្រីទេសចរណ៍ ស្នើប្រធានក្រុមហ៊ុនចិន មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងជំរុញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានច្រើន
ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក LIU Hao នាយកក្រុមហ៊ុន Guangxi Sunrise International Travel Service Co., LTD និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អាស៊ាន-ចិន លើកទី១០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគួយលីន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញលោកប្រធានក្រុមហ៊ុនជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឱ្យបានច្រើន និងស្នើលោកប្រធាន មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងជំរុញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានច្រើន ជាពិសេសនៅក្នុងក្របខណ្ឌ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ ២០២៤ ៕