ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិភាក្សាតុមូលតំបន់អាស៊ាន-ចិនលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដែលបានរៀបចំឡើងដោយ The People’s Bank of China ប្រចាំខេត្តក្វាងស៊ី
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB និងស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស (CIPS) រួចមកនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានបន្តអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឹះ ស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។
ក្នុងកិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន៤ រួមមាន៖
ទី១៖ ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់
ទី២៖ ទីផ្សារហិរញ្ញវត្ថុ
ទី៣៖ កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង
ទី៤៖ ការប្រឆាំងការសម្អាតប្រាក់។
ក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិត បានធ្វើការ គូសបញ្ជាក់អំពី តួនាទីនិងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញអោយមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អស៊ាន និងចិន។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ និងអន្តរជាតិផងដែរ ៕