ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំវិមានសន្តិភាព។
របៀបវារៈសំខាន់ៗចំនួន ៤ ដែលត្រូវបានលើយកមកពិភាក្សា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃនេះរួមមានដូចខាងក្រោម៖
ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។
ទី២. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ
ស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ។
ទី៣. ការពិនិត្យ និងសម្រេចលើ គម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣ គម្រោង សម្រាប់ ២០២៤-២០២៩។
ទី៤. បញ្ហាផ្សេងៗ៕