**រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងសំរោង ចេញទៅតាមបណ្ដាស្រុកទាំង៤ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា**កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួសជុល ថែទាំប្រចាំ ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ**អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយខេត្តក្វាងទុង ប្រទេសចិន**នាយឧត្តមសេនីយ៍ ស ថេត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ និងសមិទ្ធផលនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល**ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿង នាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ**ព្រះមហាក្សត្រកម្ពុជា ព្រះអង្គនឹងស្តេចយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅបារាំង ចាប់ពីថ្ងៃទី១-៦ ខែតុលា**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ**ប្រទេសណាតូកំណត់ការធ្វើចំណាកស្រុកពីអ៊ុយក្រែន**ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ សាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់**ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម**ជនជាតិចិន០២ក្រុម បង្កអំពើហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការទាំង ០២ក្រុម**គណៈប្រតិភូក្រសួងការងារ ចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ**៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គ្រួសារកងទ័ពកងពល៥២**ពិព័រណ៍អាស៊ាន-ចិនជំរុញដល់កំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់

រយៈពេល១០ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌប្រជាពលរដ្ឋបានអញ្ជើញទៅបំពេញបុណ្យកុសលប្រកប ដោយសេចក្តីជ្រះថ្លានិងសុខសុវត្ថិភាព ក្នុងមូលដ្ឋានទូទាំងខេត្តបាត់ដំបង

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៤ រហូតមកដល់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៤ នេះមានរយៈពេល១០ ថ្ងៃហើយដែលប្រជាពលរដ្ឋខ្មែរមានជំនឿនិងប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាបានអញ្ជើញទៅកាន់ទីអារាមនានាទាំងទីជិតឬទីឆ្ងាយទាំងពេលថ្ងៃនិងពេលយប់តាមគោលបំណងនិងសទ្ធាជ្រះថ្លារៀងៗខ្លួន។

នាអំឡុងពេល១០ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌនេះបង ប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបំពេញបុណ្យកុស លប្រកបដោយសេចក្តីសុខសុវត្ថិភាព នៅគ្រប់ទីកន្លែ ងទូទាំងខេត្តបាត់ដំបង។ ទិដ្ឋភាពនេះគឺបានមកដោយ ការការខិតខំបំពេញភារកិច្ចរបស់កងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមផែនការ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១២ ខែ កញ្ញាឆ្នាំ ២០២៤ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិ ភាពសង្គម ជូនប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង ក្នុងនោះកងកម្លាំងនគរបាលបានសហការជាមួយកងប្រជាការពារ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធនៅទីនោះនិងមានចំណែកនៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋផងទើបទទួលបាននូវសន្តិសុខសុវត្ថិភាពល្អបែបនេះ។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យធំគឺថ្ងៃភ្ជុំបិណ្ឌនឹងចូលមកដល់ហើយ ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំ ណើរទៅកាន់ទីជិត ឬទីឆ្ងាយក្នុងឱកាសនេះ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើង និងសូមពិនិត្យជាប់ជាប្រចាំភ្លើងទៀន ធូប ជើងក្រាន និងចរន្តអគ្គិសនី រួមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវសុវត្ថិ ភាពលំនៅដ្ឋានរបស់បងប្អូនមុនពេលចាកចេញហើយ សមត្ថកិច្ចនគរបាលនៅតែបន្តធ្វើសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋទៅតាមភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ករណីមានបញ្ហាអសន្តិសុខណាមួយសូមមេត្តាធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ របស់នគរបាលដែលបានផ្សព្វផ្សាយជូនជាប់ជាប្រចាំក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង