**រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដើម្បីធានាឱ្យប្រជាកសិករ ទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព**ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះធាតុបាស្រី**ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ សាលាដែលមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ**រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំរំលឹកមេរៀន និងគោរពបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន**ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ មូលហេតុ ដែលនាំឱ្យសិស្សប្រឡងបាក់ឌុប ជ្រើសរើសថ្នាក់វិទ្យាសាស្ត្រតិចជាង ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយសារកំណែទម្រង់**សម្ដេចធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន**ក្រសួងការពារជាតិ ចុះ MOU ជាមួយក្រុមហ៊ុនឯកជនឥណ្ឌា ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ**គម្រោងចំនួន៣០បន្ថែម ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦**ក្រសួងការងារ អំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ**ឯកឧត្តមបណ្ឌិត តុប នេត អញ្ជេីញចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី១០ ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ស្រុកស៊ីធរកណ្តាល**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ សម្រាប់អាណត្តិទី១**រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**សម្ដេចធិបតី៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា**ឯកឧត្តម វង សូត ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យនិងវាយ តម្លៃ ផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ នៅក្នុង ខេត្តក្រចេះ**ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា**កងទ័ពស៊ូដង់បើកការវាយលុកដ៏ធំនៅក្នុងរដ្ឋធានី Khartoum**ក្រុមហ៊ុនធានារ៉ាប់រងឥណ្ឌាប្តឹង Telegram

៧៥ឆ្នាំនៃប្រាជ្ញារបស់ខ្លួនសាធារណរដ្ឋប្រជាមានិតចិនកសាងបានសង្គមវិបុលភាពសមរម្យ

៧៥ឆ្នាំ គិតដល់ត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ ដែលប្រជាជនចិនទទួលបានភាពពេញលេញជាម្ចាស់ប្រទេស ម្ចាស់អំណាចក្រោមទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ឬប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូលតាមរយៈការបើកទំព័រប្រវតិ្តសាស្រ្តចិនថ្មីដែលមានឈ្មោះថាសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សកុម្មុយនិស្តចិនដែលមានលោក Mao Zedong ជាស្ថាបនិក ជាអគ្គមគ្គុទេសក៍ និងជាវីរជនដ៏មហិមារបស់ប្រជាជនចិន។ សាធារណរដ្ឋប្រជាមានិតចិនដែលធានានូវសច្ចធម៌នៃប្រព័ន្ធច្បាប់ មិនត្រឹមតែជាក្តីសង្ឃឹមសម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងជាក្តីសុបិនរួមរបស់ពិភពលោកដែលប្រទេសចិនតែងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ជាកាលានុវត្តភាពនៃការរីកចម្រើនជូនដល់ពិភពលោក។ ដូចដែលតែងបានលើកឡើងថា «ឱកាសមិនរង់ចាំយើងមកទទួល ក្នុងពេលដែលបញ្ហាក៏មិនរង់ចាំយើងគេចចេញដែរ» ក្នុងន័យនេះប្រាជ្ញារបស់ចិនមានភាពវាងវៃលើដំណោះស្រាយបញ្ហាសកលនានាដោយបានប្រែក្លាយជាកាលានុវត្តភាពដូចមាននៅក្នុងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន ជាសក្ខីភាពស្រាប់។ បន្ថែមពីលើនេះ វឌ្ឍនភាពរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងរយៈពេល៧៥ឆ្នាំមិនអាចកាត់ផ្តាច់ចេញពីប្រវត្តិរបស់គណបក្សកុម្មុយនិស្តចិនដោយរាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បានក្លាយជាគំរូភាព ជាបទពិសោធន៍ដល់បក្សនយោបាយរបស់ពិភពលោកក្នុងការសិក្សារៀនសូត្រដោយផ្ទាល់ និងដោយប្រយោលដើម្បីសម្រេចបានសមិទ្ធផលមហិមាដូចដែលមនុស្សជាតិបាននិងកំពុងយល់ជ្រាបនាពេលនេះ។

៧៥ឆ្នាំនៃថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិនដែលមិនត្រឹមបាននាំប្រជាជនចិនចាកផុតពីភាពក្រីក្រដោយសម្រេចបានគោលដៅ១០០ឆ្នាំទី១ដែលបានដាក់ចេញដោយបក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងបានជម្នះឧបសគ្គនានាសន្តិសុខស្បៀងអាហារជូនដល់បណ្តាប្រទេសនានាជាច្រើននៅក្នុងពិភពលោកទាំងមូលទៀតផងដោយរាប់បញ្ចូលទាំងគំនិតផ្តួចផ្តើម«អភិវឌ្ឍន៍សកល»បានរំលេចពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខស្បៀងក្នុងអំឡុងពេលដែលវិបត្តិជំងឺCovid-១៩ផងដែរ។ ដោយមានលោក Xi Jinping ប្រធានរដ្ឋចិនជាស្នូល ទស្សនៈដែលបានពោលថា «មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ត្រូវបានគូសបញ្ជាក់នៅក្នុងផែនការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនស្តីពីសន្តិសុខស្បៀងដែលសាធារណរដ្ឋប្រជាមានិតចិនតាំងពីពេលចាប់ផ្តើមគិតរហូតមកដល់វ័យ៧៥ឆ្នាំនេះជានិច្ចកាលតែងបានធានាជូនប្រជាជនចិនជាង១,៤០០លាននាក់ ឬស្មើនឹង១/៥នៃចំនួនប្រជាជនក្នុងពិភពលោក។ ដើម្បីធានាបាននូវសន្តិសុខស្បៀង សន្តិភាពគឺជាបញ្ញតិ្តគន្លឹះដែលសាធារណរដ្ឋប្រជាមានិតចិនតែងប្រកាន់យកដោយផ្តើមពីគោលការណ៍សន្តិភាព៥ប្រការ គឺ១)ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដីនិងអធិបតេយ្យភាព ២)ការមិនឈ្លានពាន ៣)ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤)ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង ៥)ការរួមរស់ដោយសន្តិភាពនិងសុខដុមនីយកម្ម។ គោលការណ៍សន្តិភាពដែលបានផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ ដោយប្រាជ្ញាចិនបានក្លាយជាយន្តការអន្តរជាតិដ៏សំខាន់សម្រាប់រក្សាលំនឹងសន្តិភាពសកល និងថែរក្សាគុណតម្លៃរួមរបស់មនុស្សជាតិដោយបានក្លាយជាធាតុចូលដ៏សំខាន់ដល់គំនិតផ្តួចផ្តើម«សន្តិសុខសកល»ដែលប្រទេសជាច្រើនទទួលផលពីចំណងមិត្តភាពសន្តិភាពនេះ។
៧៥ឆ្នាំដែលប្រជាជនចិនបានបង្កើនសាមគ្គីភាពស្របតាមទស្សនៈ«ដរាបណាយើងមានចិត្តនិងឆន្ទៈសាមគ្គីគ្នា ទោះបីជាភ្នំថៃសានក៏យើងអាចរំកិលបានដែរ» គឺគតិដែលបានបំភ្លឺផ្លូវទាញសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ពីពេលចាប់ផ្តើមបដិសន្ធិសាធារណរដ្ឋប្រជាមានិតចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកប្រកបដោយសុខភាពយ៉ាងរឹងមាំដោយគិតចាប់ពីឆ្នាំ២០១០មក ព្រមទាំងបាននិងកំពុងបន្តក្លាយជាកាលានុវត្តភាពនៃសេដ្ឋកិច្ចសកល។ ស្របតាមទស្សនៈ «មិនភ្លេចគោលបំណងដើមនិងគោលដៅរបស់ខ្លួន ហើយបង្កើននិងពង្រីកការកែទម្រង់និងកែលម្អវិធីសាស្រ្តនិងមធ្យោបាយ» បានផ្តល់ជាគន្លឹះដល់កំណែទម្រង់សេដ្ឋកិច្ចបើកទូលាយនាឆ្នាំ១៩៧៨ នាំសេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិនស្គាល់នូវវឌ្ឍនភាពរុងរឿង និងបន្តក្លាយជាគំរូ និងផ្លូវកាត់ទៅកាន់គោលដៅវិបុលភាពជូនដល់បណ្តាសេដ្ឋកិច្ចសកលឈានឆ្ពោះទៅសម្រេចបាននូវគោលដៅវិបុលភាពដូចប្រទេសចិនជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។ តួយ៉ាងយន្តការWTO, BRICS, SCO, APEC, RCEP, G20, G77 និងបណ្តាកិច្ចសហប្រតិបត្តិការភាពជាដៃគូទ្វេភាគី និងពហុភាគីជាច្រើនទៀតដែលទាំងប្រទេសចិន ទាំងបណ្តាប្រទេសនានាបានទទួលផលយ៉ាងច្រើនស្របតាមគោលនយោបាយមិនងាករេនិងច្បាស់លាស់របស់ប្រទេសចិនចំពោះពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្រោមខ្លឹមសារសំខាន់នៃការធ្វើកំណែទម្រង់បើកទូលាយ។ ដោយចូលរួមយ៉ាងរីករាយជាមួយនិងវឌ្ឍនភាពសង្គមរបស់ប្រទេសចិនដែលមានមរតកអរិយធម៌ជាង៥ពាន់ឆ្នាំរបស់ខ្លួន ពិភពលោកបាននិងកំពុងយល់ស្រប ព្រមទាំងអនុវត្តតាមប្រាជ្ញាចិនស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលបាននិងកំពុងក្លាយជាយន្តការមួយដ៏សំខាន់ជួយលើកស្ទួយពហុភាគីនិយមក្រោមក្របខណ្ឌពហុសាសនា ពហុទំនៀមទម្លាប់ ពហុជាតិសាសន៍ ពហុភាសាជាដើមទៅជាភូមិសកលមួយនៃសហគមន៍ដែលមានមានជោគវាសនារួមគ្នាដោយផ្តល់សុភមង្គលនិងវិបុលភាពរួមសម្រាប់មនុស្សជាតិ។

៧៥ឆ្នាំដែលប្រជាជនចិនបាននិងកំពុងបន្តនូវហ្សែនរាប់ពាន់ឆ្នាំរបស់ខ្លួនចូលរួមបង្កើនសម្រស់បៃតងភាពជូនដល់ផែនដី ទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តើមដោយលោក Xi Jinping កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ បានក្លាយជាទិវាជាតិអេកូឡូស៊ីចាប់ពីឆ្នាំ២០២៣មក ហើយបានចាក់ឬសយ៉ាងជ្រៅមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកបទពិសោធន៍និងការអនុវត្តជាក់ស្តែងជូនដល់មនុស្សជាតិថែមទៀតផង។ សុខដុមនីយកម្មជាមួយធម្មជាតិគឺជាគំរូបៃតងភាពដែលប្រទេសចិនបាននិងកំពុងចូលរួមពង្រីកសេដ្ឋកិច្ចបៃតងដោយបានពង្រីកវិសាលភាពជាមួយនិងបរទេសតាមរយៈបរិក្ខាអគ្គិសនីថាមពលស្អាត និងរថយន្តអគ្គិសនីជាដើម។ ៧៥ឆ្នាំមកនេះ វណ្ណកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាច្រើនសន្ធឹកផ្តល់ដល់សង្គមចិននិងពិភពលោករួមជាមួយមហាដំណើរលំហអាវកាសចិនក៏បាននិងកំពុងរួមចំណែកយ៉ាងខ្លាំងដល់ទំនើបកម្មជីវភាពរស់នៅរបស់មនុស្សជាតិក្នុងយុគសម័យឌីជីថលនីយកម្ម ហើយជំរុញភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាប្រៀបដូចជាគ្រួសារតែមួយ ហើយរយៈពេល១១ឆ្នាំចុងក្រោយនេះ ចិននិងបណ្តាប្រទេសនានាកំពុងពង្រឹងនិងពង្រីកជាលំដាប់ក្នុងការជ្រោងទង់លើកកម្ពស់ស្មារតីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ជារួម ពីប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន ត្រៀមខ្លួនរួចជាស្រេចចូលរួមអបអរសាទរជាមួយមិត្តបរទេសនានានៅលើពិភពលោកជូនពរដល់ប្រជាជននិងប្រទេសចិនសម្រាប់ខួប៧៥ឆ្នាំថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីឈានទៅសម្រេចបានកាន់តែឆាប់នូវការកសាងប្រទេសចិនតាមបែបសង្គមនិយមទំនើបដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ចុះសម្រុងនិងស្រស់ស្អាត៕ ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង