សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងលោក ហ៊ីម លីម៉េង ជាអភិបាលរងខេត្តកំពង់ធំ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងលោក ហ៊ីម លីម៉េង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ដែលបានតែងតាំងមុខតំណែងថ្មី។