**រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដើម្បីធានាឱ្យប្រជាកសិករ ទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព**ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះធាតុបាស្រី**ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ សាលាដែលមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ**រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំរំលឹកមេរៀន និងគោរពបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន**ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ មូលហេតុ ដែលនាំឱ្យសិស្សប្រឡងបាក់ឌុប ជ្រើសរើសថ្នាក់វិទ្យាសាស្ត្រតិចជាង ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយសារកំណែទម្រង់**សម្ដេចធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន**ក្រសួងការពារជាតិ ចុះ MOU ជាមួយក្រុមហ៊ុនឯកជនឥណ្ឌា ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ**គម្រោងចំនួន៣០បន្ថែម ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦**ក្រសួងការងារ អំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ**ឯកឧត្តមបណ្ឌិត តុប នេត អញ្ជេីញចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី១០ ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ស្រុកស៊ីធរកណ្តាល**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ សម្រាប់អាណត្តិទី១**រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**សម្ដេចធិបតី៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា**ឯកឧត្តម វង សូត ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យនិងវាយ តម្លៃ ផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ នៅក្នុង ខេត្តក្រចេះ**ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា**កងទ័ពស៊ូដង់បើកការវាយលុកដ៏ធំនៅក្នុងរដ្ឋធានី Khartoum**ក្រុមហ៊ុនធានារ៉ាប់រងឥណ្ឌាប្តឹង Telegram

អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារនព្វមាស ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារនព្វមាស ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤ ដល់ ២០២៨) ក្រោមអធីបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកពន្ធនាគារ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសកម្មភាព និងកិច្ចការងាររបស់អគ្គនាយកដ្ឋានពន្ធនាគារដែលសម្រេចបានរយៈពេល៩ខែកន្លងមក។

នាឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួន៖

ទី១៖ ធ្វើការយកចិត្តទុកដាក់រាល់កិច្ចការងារគ្រប់គ្រងដឹកនាំ និងត្រូវពង្រឹងសមត្ថភាពដល់មន្រ្តីលើបច្ចេកវិទ្យាឌីចីថល

ទី២៖ ការងារគ្រប់គ្រងជនជាប់ឃុំ សូមឲ្យជំរុញការងារអនុវត្តទាំងអស់ត្រូវស្របតាមបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធនាគារឲ្យបានជាប្រចាំ និងឲ្យមានប្រសិទ្ធភាពខ្ពស់

ទី៣៖ ពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ឲ្យស្របទៅតាមបទដ្ឋាន គឺគ្រប់គ្រងមន្ត្រីសន្តិសុខឲ្យមានវិន័យ និងមានសីលធម៌

ទី៤៖ កិច្ចការងារអភិវឌ្ឍន៍វិជ្ជាជីវៈត្រូវផ្ដល់សេវាអប់រំ និងស្ដារនីតិសម្បទានហើយធ្វើដោយការយកចិត្តទុកដាក់ចំពោះកិច្ចការពាក់ព័ន្ធទៅនឹងចំណេះដឹងរបស់ជនជាប់ឃុំ

ទី៥៖ យកចិត្តទុកដាក់រាល់កិច្ចការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាហរណកម្មហើយត្រូវពង្រឹងលើកិច្ចការងារគ្រប់គ្រងសមិទ្ធផលដែលទទួលបានមកពីការផលិតកម្មតាមបណ្ដាពន្ធនាគាររាជធានី-ខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង