**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

បណ្ឌិត កៅ ថាច ស្នើសុំធនាគារ ADBC ជាធនាគារអន្តរការី របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សារការងារទ្វេភាគីជាមួយ លោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាម៉ានិតចិន ដើម្បីពិភាក្សាលើការងារមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីពេញចិត្ត និងថ្លែងនូវសេចក្តីអរគុណចំពោះ ធនាគារ ADBC ដែលបានគាំទ្រ ធនាគារ ARDB ក្លាយជាសមជិកក្រុមប្រឹក្សាភិបាល របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA)និងការ ទទួលរាក់ទាក់យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូរបស់ធនាគារ ARDB។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានជម្រាប និងស្នើសុំទៅកាន់ភាគីធនាគារ ADBC រួមមាន៖

ទី១៖ ស្នើសុំធនាគារ ADBC ជាធនាគារអន្តរការី (Corespondent Bank) របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន

ទី២៖ បង្កើតក្រុមការងារសិក្សាស្រាវជ្រាវរួមគ្នាលើការអនុវត្តហិរញ្ញប្បទានបៃតង និងការប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ និង ការធានាបានការធ្វើកសិកម្មប្រកបដោយចីរភាព, កសិកម្មវ័យឆ្លាត និងធុនអាកាសធាតុ (Sustainable Agriculture and climate smart and resilient agriculture)

ទី៣. អំពីការចុះអនុស្សរណៈយោគយល់គ្នា រវាងធនាគារទាំងពីរ នៅពេលខាងមុខ

ទី៤៖ បង្កើតកម្មវិធីផ្តាស់ប្តូរបុគ្គលិករវាងធនាគារទាំងពីរដើម្បីផ្តាស់ប្តូរបទពិសោធន៍ការងារ និងចំណេះដឹង និងការចូលរួមសិក្សាស្រាវជ្រាវនៅនៅមជ្ឈមណ្ឌល (Center of excellence) របស់ APRACA នៅ ធនាគារ ARDB ដោយផ្តោតសំខាន់លើ ហិរញ្ញប្បទានបៃតង។

លោក QIAN WENHU បានបង្ហាញ នូវការគាំទ្រ សម្រាប់អ្វីដែល ភាគី ARDB បានលើក និងស្នើឡើង មកកាន់ធនាគារ ADBC។ លោក ក៏បានបន្ថែមទៀតថា បេសកកម្ម របស់ធនាគារ ADBC និងធនាគារ ARDB ដូចគ្នា​ ពោលគឺការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ដូចនេះជំហានបន្ទាប់ លោក យល់ស្របជាមួយ ធនាគារ ARDB ដើម្បីបង្កើតក្រុមការងាររួម ដើម្បីសិក្សា លើ ការស្នើសុំរបស់ភាគី ARDB ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា រវាងភាគីទាំងពីរនាពេលខាងមុខនេះ។

កិច្ចពិភាក្សាបានបញ្ចប់ដោយរលូន និងទទួលបានផ្លែផ្កា គួរអោយកត់សម្គាល់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការអញ្ជើញ ថ្នាក់ដឹកនាំរបស់ ធនាគារ ADBC ទៅទស្សនៈកិច្ច និងពិភាក្សាការងារ នៅ ធនាគារ ARDB ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង