**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្នុងបរិបទនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃបានសម្រេចរៀបចំផ្តល់សេវាសាធារណៈចំនួន៨ តាមប្រព័ន្ធប្រតិបត្តិការឌីជីថលលើគេហទំព័ររួមតែមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈងាយស្រួល លឿនរហ័ស កាត់បន្ថយភាពរប៉ាត់រប៉ាយ ស្មុគស្មាញ ការិយាធិបតេយ្យ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិនៅកម្ពុជា។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលទាំង៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំលើគេហទំព័រក្រសួងមហាផ្ទៃតែមួយនេះ រួមមាន៖

១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) ដើម្បីឱ្យអ្នកដំណើរទាំងអស់អាចបំពេញសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេល៧ថ្ងៃមុនពេលមកដល់។

២.សេវាច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។

៣.សេវាអត្តសញ្ញាណកម្មអនឡាញ ផ្តោតលើការបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ។

៤.ដាក់ពាក្យបណ្តឹងអនឡាញ ដើម្បីឱ្យសាធារណជនអាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញ ប្រសិនបើពួកគាត់ត្រូវបានរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ។
៥.កម្មវិធីទូរស័ព្ទ NoDrug។ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងញៀន និងផលប៉ះពាល់អាក្រក់ ដើម្បីការពារខ្លួនពីគ្រឿងញៀន និងធ្វើសេចក្តីរាយការណ៍ករណីគ្រឿងញៀនទៅកាន់សមត្ថកិច្ច។

៦.កម្មវិធីអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានសេវាកម្ម មតិសំណូមពរ តាមដានការស្នើសុំ នីតិវិធីកែតម្រូវ ទីតាំងផ្តល់សេវា សំណួរឬចម្ងល់ផ្សេងៗទាក់ទងនឹងការផ្តល់សេវាអត្តសញ្ញាណកម្ម។

៧.ប្រព័ន្ធគ្រប់គ្រងការប្រកាសដេញថ្លៃឃុំ សង្កាត់ ដើម្បីស្វែងរកនូវប្រកាសដេញថ្លៃគម្រោងឃុំ-សង្កាត់នៅតាមររាជធានី-ខេត្តណាមួយ និង៨. ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកត់ត្រាព័ត៌មានជនបរទេសនៅកម្ពុជានៅចំណុចចូលណាមួយ និងកត់ត្រាទិន្នន័យនៅពេលជនបរទេសចាកចេញពីកម្ពុជា។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដើម្បីទទួលបានសេវាសាធារណៈឌីជីថលលឿនរហ័ស ងាយស្រួលប្រកបដោយទំនុកចិត្ត និងតម្លាភាពទាំង៨សេវាខាងលើ សូមសាធារណជនចូលទៅកាន់គេហទំព័ររបស់ក្រសួងមហាផ្ទៃ តាមរយៈតំណភា្ជប់៖ https://www.interior.gov.kh/tech_application_suite ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបង្ហាញសុទិដ្ឋិនិយមថាសមិទ្ធផលសេវាសាធារណៈតាមប្រព័ន្ធឌីជីថលតែមួយនេះនឹងរួមចំណែកសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈលឿនរហ័ស តម្លាភាព ការថែរក្សាការពារពង្រឹងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសនានាជូនប្រជាពលរដ្ឋ វិនិយោគិន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែណែនាំ និងជំរុញមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ឱ្យបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព រហ័ស គណនេយ្យភាព និងតម្លាភាព ស្របតាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

អត្ថបទដែលជាប់ទាក់ទង