**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ និងសន្តិភាព – Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤**ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព**ឯកឧត្តម សរ សុពុត្រា ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ប្រជុំត្រួតពិនិត្យសភាពការណ៍សន្តិសុខ និងវិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត**ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប**រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ ការដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល ៦ថ្ងៃ**រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដើម្បីធានាឱ្យប្រជាកសិករ ទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព**ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះធាតុបាស្រី**ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ សាលាដែលមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ**រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំរំលឹកមេរៀន និងគោរពបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន**ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ មូលហេតុ ដែលនាំឱ្យសិស្សប្រឡងបាក់ឌុប ជ្រើសរើសថ្នាក់វិទ្យាសាស្ត្រតិចជាង ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយសារកំណែទម្រង់**សម្ដេចធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន**ក្រសួងការពារជាតិ ចុះ MOU ជាមួយក្រុមហ៊ុនឯកជនឥណ្ឌា ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ**គម្រោងចំនួន៣០បន្ថែម ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦**ក្រសួងការងារ អំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ**ឯកឧត្តមបណ្ឌិត តុប នេត អញ្ជេីញចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី១០ ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ស្រុកស៊ីធរកណ្តាល**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ សម្រាប់អាណត្តិទី១**រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**សម្ដេចធិបតី៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា

ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបោសសម្អាតមីនដល់កម្ពុជា និងឡាវ ឆ្នាំ២០២៤ ដែលសហការរៀបចំដោយក្រសួងការបរទេស ក្រសួងការពារជាតិ និងសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្រ្តកងទ័ពរំដោះប្រជាជនចិន។

វគ្គហ្វឹកហ្វឹកមានរយៈពេល ៣ខែ បានផ្តល់នូវទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើជាមូលដ្ឋានគ្រឹះបន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព និងធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ដែលសិក្ខាកាមទាំងមូលអាចយកទៅប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការជួយសង្រ្គោះជីវិតប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការចូលរួមកាន់តែខ្លាំងក្លាថែមទៀត លើដំណើរការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

តាងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្នុងនោះបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ពង្រឹងជំនាញបោសសម្អាតមីន និងផ្តល់ឧបករណ៍សម្ភារៈបោសសម្អាតមីន អាជ្ញាធរមីន កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា ប្រទេសចិន គឺជាមួយចំណោមក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបាននឹងកំពុងចូលរួមជួយជ្រោមជ្រែង ទាំងថវិកា សម្ភារបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈការរួមចំណែកពីប្រទេសចិន កម្ពុជា នឹងអាចទទួលបានជោគជ័យ ក្នុងដំណើរឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសបានឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ការជួយសង្រ្គោះជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានស្នើសុំប្រទេសចិន ពិនិត្យលទ្ធភាព និងបន្តជួយឧបត្ថម្ភគាំទ្របន្ថែមដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ទន្ទឹមនឹងនោះ តាងនាមរដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងជនរងគ្រោះដោយសារមីនទូទាំងពិភពលោក និងក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រិតភូចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យមហាមិត្តចិន បោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខ និងបន្តគាំទ្រដល់ការអនុវត្តអនុសញ្ញា ទាំងសម្ភារៈ និងការបណ្តុះបណ្តាលធនធានសកម្មភាពមីនជុំវិញពិភពលោក។

មុននឹងបញ្ចប់ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ ចំណងការទូតជាផ្លូវការរវាងប្រទេស និងប្រជាជនកម្ពុជា-ចិន អស់រយៈពេល ៦៦ឆ្នាំ រហូតឈានដល់ការបង្កើត ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងជាពិសេសបានចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ៕

អត្ថបទដែលជាប់ទាក់ទង