**ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម**ជនជាតិចិន០២ក្រុម បង្កអំពើហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការទាំង ០២ក្រុម**គណៈប្រតិភូក្រសួងការងារ ចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ**៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គ្រួសារកងទ័ពកងពល៥២**ពិព័រណ៍អាស៊ាន-ចិនជំរុញដល់កំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន**អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងមុខងារសាធារណៈ បន្តការងារ​វិភាគមុខងារ រចនាសម្ព័ន្ធក្រសួង ស្ថាប័ន​ ដោយរៀបចំកិច្ចប្រជុំចំនួនពីរបន្ថែមទៀតលេីការកំណត់និងការរៀបចំមុខងារគាំទ្រ​របស់ក្រសួង​ ស្ថាប័ន**ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន​ ជីតា មាតា​ បិតា ញាតិកាទាំង៧សណ្តាន នៅឃុំជាច ស្រុកកំចាយមា**សម្ដេចធិបតី នឹងអញ្ជើញរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤**នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្ដចំនួន៩ ក្នុងស្រុកពារាំង**អាមេរិក​គូសបញ្ជាក់​ពី​ផែនការ​ដក​អ៊ីរ៉ាក់**នាវាចម្បាំងអាមេរិកបានកំណត់គោលដៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ**ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​សំដៅ​ទៅ​លើ​ប្រធាន​ក្រុម Hezbollah**ប្រទេសលីបង់ ទទួលអំណោយពីប្រទេសចិន អង់គ្លេស ស៊ីរី ចំពេលមានជម្លោះអ៊ីស្រាអែល និងហេសបូឡា កាន់តែកើនឡើង**អ៊ីស្រាអែល​បន្ត​វាយលុក​ក្រុង​បេរូត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទីស្នាក់ការ Hezbollah យ៉ាង​សាហាវ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយលោកស្រី Stephanie Émond អនុប្រធាន និងជាប្រធានផ្នែកផលប៉ះពាល់ នៃក្រុមហ៊ុន FinDev Canada

ភ្នំពេញ៖ កាលពីរសៀលថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Stephanie Émond អនុប្រធាន និងជាប្រធានផ្នែកផលប៉ះពាល់ នៃក្រុមហ៊ុន FinDev Canada របស់ប្រទេសកាណាដា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុនដែលបានរៀបចំទទួលគណៈប្រតិភូកម្ពុជានាឱកាសនេះប្រកបដោយភាពរាក់ទាក់។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដោយជម្រាបជូននូវព័ត៌មានសក្ដានុពលអំពីកម្ពុជា ដែលស្ថិតចំកណ្តាលបេះដូងនៃតំបន់អាស៊ាន និងជាច្រកទ្វារទៅកាន់អាស៊ាននិងពិភពលោក ហើយបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេសកម្ពុជាមានយុវជនវ័យក្មេងរហូតដល់ ៦០% ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់ ដើម្បីពង្រឹងសមត្ថភាពយុវជន។

បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី បានជម្រាបជូនអំពីវិស័យជាអាទិភាព រួមមានវិស័យឧស្សាកម្មប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ កសិកម្ម កសិ-ឧស្សាហកម្ម ហើយចំពោះកិច្ចការងារអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាបានដាក់ចេញនូវគោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ២០៥០ ដែលស្របតាមការវិវត្តរបស់ពិភពលោកផងដែរ។ បន្ថែមពីនេះ កម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើគម្រោងណាមួយផងដែរ៕ 

អត្ថបទដែលជាប់ទាក់ទង