**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត

ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំផែនការសកម្មភាពកោះបាលី ឆ្នាំ២០១៩-២០២៥ និងសិក្ខាសាលាស្តីពី The ASEAN-UK Regional Workshop Series នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ ក្នុងនាមតំណាងឱ្យ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ សម្រាប់ឆ្នាំ២០២៤-២០២៦ (23rd ACCSM) ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំគណៈប្រតិភូមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំ The 4th Bali Work Plan Multi Sectoral Task Force (MTF) Meeting និងកិច្ចប្រជុំ The 4th ASEAN Partners Meeting for the Implementation of the Bali Work Plan 2019-2025 រួមទាំងសិក្ខាសាលាស្តីពី The ASEAN-UK Regional Workshop Series on Counter Terrorism and Violent Extremism (CTVE) ដែលប្រពឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម Andhika Chrisnayudhanto អនុប្រធានកិច្ចសហប្រតិការអន្តរជាតិ នៃទីភ្នាក់ងារប្រឆាំងភេរវកម្មជាតិ របស់ប្រទេសឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាអង្គភាពតាមវិស័យពាក់ព័ន្ធចំនួន១៩ ដៃគូសន្ទនាអាស៊ាន និងដៃគូពាក់ព័ន្ធចំនួន១២ និងតំណាងលេខាធិការដ្ឋានអាស៊ាន។

ក្រសួងមុខងារសាធារណៈកម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ ជាតំណាងឱ្យស្ថាប័នរបស់វិស័យមុខងារសាធារណៈអាស៊ានទាំង១០ ក្នុងក្របខណ្ឌនៃសរសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលមានស្ថាប័នវិស័យមុខងារសាធារណៈ មួយនៅក្នុងចំណោមស្ថាប័នធំៗផ្សេងទៀត។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីផ្តល់ឱកាសដល់គ្រប់អង្គភាពតាមវិស័យពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាគ្នា និងចែករំលែកនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុវត្តផែនការសកម្មភាព ដែលស្ថិតនៅក្រោមផែនការការងារកោះបាលី ឆ្នាំ២០១៩-២០២៥ និងកិច្ចខិតខំប្រឹងប្រែងនានារបស់ដៃគូសន្ទនាអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈុន សុជាតិ បានចូលរួមថ្លែងបទអន្តរាគមន៍ក្នុងនាមស្ថាប័នវិស័យមុខងារសាធារណៈ របស់អាស៊ានទាំង១០ ស្តីពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាព ចំនួន០៧ របស់ ACCSM ដែលបានដាក់បញ្ជូលទៅក្នុងផែនការសកម្មភាពកោះបាលី ឆ្នាំ២០១៩-២០២៥ នាពេលកន្លងមក ក៏ដូចជាការប្តេជ្ញាចិត្តរបស់ ACCSM ក្នុងការរួមចំណែកអនុវត្តផែនការសកម្មភាពកោះបាលី ឆ្នាំ២០១៩-២០២៥ ឱ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង