**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ**ប្រទេសណាតូកំណត់ការធ្វើចំណាកស្រុកពីអ៊ុយក្រែន**ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ សាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់**ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម**ជនជាតិចិន០២ក្រុម បង្កអំពើហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការទាំង ០២ក្រុម**គណៈប្រតិភូក្រសួងការងារ ចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ**៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គ្រួសារកងទ័ពកងពល៥២**ពិព័រណ៍អាស៊ាន-ចិនជំរុញដល់កំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន**អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងមុខងារសាធារណៈ បន្តការងារ​វិភាគមុខងារ រចនាសម្ព័ន្ធក្រសួង ស្ថាប័ន​ ដោយរៀបចំកិច្ចប្រជុំចំនួនពីរបន្ថែមទៀតលេីការកំណត់និងការរៀបចំមុខងារគាំទ្រ​របស់ក្រសួង​ ស្ថាប័ន**ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន​ ជីតា មាតា​ បិតា ញាតិកាទាំង៧សណ្តាន នៅឃុំជាច ស្រុកកំចាយមា**សម្ដេចធិបតី នឹងអញ្ជើញរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤**នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្ដចំនួន៩ ក្នុងស្រុកពារាំង**អាមេរិក​គូសបញ្ជាក់​ពី​ផែនការ​ដក​អ៊ីរ៉ាក់**នាវាចម្បាំងអាមេរិកបានកំណត់គោលដៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក

កូនឈើចម្រុះ ៧,២០៦ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើចម្រុះបានចំនួន ៧,២០៦ដើម ។

– ប្រគេនកូនឈើចម្រុះជូនតំណាងព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅបរិវេណទួលបុរាណ ស្ថិតក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ធ្នង់៣០០ដើម និងដើមយាង ឬឈើទាល ៣០០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះកិត្តិធម្មបាល ជុំ សុធី ព្រះគ្រូចៅអធិការវត្តទីពោ ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅបរិវេណទីធ្លាវត្ត ស្ថិតក្នុងភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម គ្រញូង៥០ដើម បេង៥០ដើម ឥន្ទនេល៥០ដើម ព្កុល៥០ដើម រំដួល៥០ដើម ក្ងោកធំ៥០ដើម ក្ងោកតូច៥០ដើម ផ្តៀក១០០ដើម ពពេល១០០ដើម ត្រាច៥០ដើម និងកកោះ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងសភាយុវពាណិជ្ជករអន្តរជាតិ សាខាខេត្តសៀមរាប (JCI Siem Reap) ចំនួន១៦០ដើម ដើម្បីយកទៅដាំនៅភូមិមេជ្រៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រាំងទឹក១០០ដើម ក្ងោក២០ដើម រំដួល២០ដើម និងគគីរ២០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ រតនា លោក ឆោម មករា និងលោក ស៊ង់ ម៉ាប់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៩៧៩ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅជើងភ្នំគូលែន នៅសង្កាត់ស្រង៉ែ និងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង១២៥ដើម ធ្នង់១៨៥ដើម ច្រេស១៧០ដើម រំដួល៣០ដើម ឈើទាល១៥០ដើម កកោះ៥០ដើម ផ្តៀក៥០ដើម និងគគីរ២១៩ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហូ វ៉ាន់ណូ និងលោក ម៉ម គឹមយ៉ាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចំនួន២៥០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងនៅបរិវេណអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន បេង៣០ដើម គ្រញូង៣០ដើម ច្រេស៣០ដើម រំដួល៨០ដើម និងព្កុល៨០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន៣,៤១៧ដើម ដើម្បីយកទៅដាំបន្ថែមនៅបរិវេណផ្លូវដើរក្នុងព្រៃនៃសួនរុក្ខជាតិអង្គរ ខាងជើងស្ពានរ៉ោករ៉ាក ភូមិមណ្ឌល៣ នៅអតីតផ្សារយាងធំ និងបរិវេណឧទ្យានសហគមន៍អង្គរ មេនូឡាយហ្វ៍នៃរមណីយដ្ឋានអង្គរ ។ កូនឈើទាំងនោះរួមមាន ធ្នង់៩០០ដើម ច្រេស៤៣០ដើម បេង៣២០ដើម ឈើទាល៤០០ដើម គគីរ៤០០ដើម ត្រសេក៤០០ដើម រំដួល១០០ដើម ព្កុល៥០ដើម អូញម៉ូញ៦៧ដើម ត្របែកព្រៃ១៥០ដើម និងឥន្ទនេល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន១,០០០ដើម ដើម្បីយកទៅដាំលំអបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម គគីរ២០០ដើម រំដួល១០០ដើម និងផ្កាព្កុល១០០ដើម។

អត្ថបទដែលជាប់ទាក់ទង