**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព

សម្ដេចធិបតី នឹងអញ្ជើញរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមរត់ នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ដើម្បីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំខាងលើ នៅថ្ងៃទី២៨ ខែកញ្ញា ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា ឆ្នាំនេះពិតជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី នឹងចូលរួមរត់ដោយផ្ទាល់ លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ដ្បិតកន្លងមក មុនសម្ដេចក្លាយជានាយករដ្ឋមន្ដ្រី សម្ដេចបវរធិបតីក៏ធ្លាប់រត់ចម្ងាយ ១០គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញផងដែរ។

អគ្គលេខាធិការ NOCC ដដែលបន្ថែមទៀតថា រយៈពេល ២៩ឆ្នាំមកហើយ ដែលព្រឹត្តិការណ៍នេះ បានវិវឌ្ឍន៍ និងទទួលបានជោគជ័យជាខ្លាំង ដ្បិតបង្កើតដំបូង នៅឆ្នាំ១៩៩៦ មានអ្នកចូលរួមមិនដល់ ៥០០នាក់ផង តែបច្ចុប្បន្នកើនដល់ជាង ១ម៉ឺននាក់ ជាក់ស្ដែងមុនកូវីដ-១៩ (មុនឆ្នាំ២០១៩) គឺធ្លាប់មានអ្នកចូលរួមរហូតដល់ ១៥,០០០នាក់ ហើយឆ្នាំនេះ គណៈកម្មការរៀបចំក៏សង្ឃឹមថា នឹងមានសន្ទុះអ្នកចូលរួមកើនដល់ជាង ១ម៉ឺននាក់ផងដែរ។

លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្តាលម៉ារ៉ាអង្គរ គឺជាព្រឹត្តិការណ៍រត់ ដែលទទួលបានជោគជ័យបំផុត ជាក់ស្ដែងក្រោយវិបត្តិកូវីដ-១៩ ព្រឹត្តិការណ៍នេះ បានទាក់ទាញកំណើនអ្នកចូលរួមរត់យ៉ាងឆាប់រហ័យ។ បែបនេះក្ដី ក្នុងនាមគណៈកម្មការជំនាញ លោកបានប្ដេជ្ញានឹងបន្ដកិច្ចខំប្រឹងប្រែងរៀបចំឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់គុណតម្លៃព្រឹត្តិការណ៍រត់ប្រណាំងលើទឹកដីអច្ឆរិយៈអង្គរឲ្យកាន់តែល្បីល្បាញ់លើឆាកអន្ដរជាតិ តាមរយៈការធានាបាននូវសុវត្ថិភាព និងផាកសុខភាពដល់អ្នករត់ទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្នុងឱកាសនៃសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងលើ NOCC ក៏បាននាំយកថវិកាទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្តាលម៉ារ៉ាអង្គរ លើកទី២៨ ឆ្នាំ២០២៣ ប្រគល់ជូនដល់មន្ទីរពេទ្យ និងអង្គការសប្បុរសធម៌ផងដែរ ក្នុងនោះមន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន ,៥០០០ដុល្លារ, អង្គការ Cambodia Trust ទទួលបាន ២,៥០០ដុល្លារ, អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន ២,០០០ដុល្លារ និងអង្គការបេះដូងមាសទទួលបាន ១០,៥០០ដុល្លារសម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង