**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល**ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿង នាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ**ព្រះមហាក្សត្រកម្ពុជា ព្រះអង្គនឹងស្តេចយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅបារាំង ចាប់ពីថ្ងៃទី១-៦ ខែតុលា**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ**ប្រទេសណាតូកំណត់ការធ្វើចំណាកស្រុកពីអ៊ុយក្រែន**ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ សាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់**ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម**ជនជាតិចិន០២ក្រុម បង្កអំពើហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការទាំង ០២ក្រុម**គណៈប្រតិភូក្រសួងការងារ ចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ**៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គ្រួសារកងទ័ពកងពល៥២**ពិព័រណ៍អាស៊ាន-ចិនជំរុញដល់កំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន**អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងមុខងារសាធារណៈ បន្តការងារ​វិភាគមុខងារ រចនាសម្ព័ន្ធក្រសួង ស្ថាប័ន​ ដោយរៀបចំកិច្ចប្រជុំចំនួនពីរបន្ថែមទៀតលេីការកំណត់និងការរៀបចំមុខងារគាំទ្រ​របស់ក្រសួង​ ស្ថាប័ន**ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន​ ជីតា មាតា​ បិតា ញាតិកាទាំង៧សណ្តាន នៅឃុំជាច ស្រុកកំចាយមា

រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែ​កញ្ញា ២០២៤ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ១១ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម។

ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្គរទម្ងន់ ១០០ គីឡូក្រាម, ទឹកសុទ្ធ ៧កេស ,ទឹកក្រូច ៧កេស, ត្រីខ ១កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ , ទឹកដោះគោ ១កេសធំ , ស្កសរ ៥ គីឡូក្រាម , តែ ៥ គីឡូក្រាម , និងថវិកា ជាង ៤លានរៀល។ ដោយឡែក ផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង ១អង្គ ១០ម៉ឺនរៀលផងដែរ។

គួរំលឹកថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា ៕

អត្ថបទដែលជាប់ទាក់ទង