ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿង នាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរុងរឿង បាននាំយកនូវទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ក្នុងឱកាសវេនកាន់បិណ្ឌទី១១ ប្រគេនព្រះសង្ឃចំនួន ៣វត្ត នៅក្នុងមូលដ្ឋានឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា ទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃនាពេលនេះរួមមាន៖ អង្ករចំនួន ៣បាវ ស្មើនឹង ១៥០គីឡូក្រាម, មីចំនួន ១២កេស, ត្រីខចំនួន ៦យួរ, ទឹកបរិសុទ្ធចំនួន ៦កេស, ទឹកក្រូច ៦កេស, ទឹកត្រីចំនួន ៦យួរ, ទឹកស៊ីអ៊ីវចំនួន ៦យួរ, ទឹកសៀងចំនួន ៦យួរ, បាយសម្លចំនួន ៣ស្រាក់, គ្រឿងបរិក្ខារចំនួន ៣កន្រ្តក, ផ្កា និងផ្លែឈើចំនួន ៨កន្ត្រក, ស្លាដក់ចំនួន៣ និងនំអន្សមចំនួន ៣កន្ត្រក។
ក្នុងឱកាសនោះដែរ ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ យាយជីតាជី និងពុទ្ធបរិស័ទ ប្រកបដោយភាពស្និទ្ធស្នាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈពង្រឹងមូលដ្ឋានស្រុកស្ទោង និងលោកជំទាវជូនដល់បងប្អូនទាំងអស់ ជាពិសេសបងប្អូននៅក្នុងឃុំរុងរឿង ព្រមទាំងបានប្រគេនបច្ច័យដល់វត្តទាំង៣ និងឧបត្ថម្ភតាអាចារ្យ យាយជី តាជី មេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាការពារ សរុបថវិកាចំនួន ៩លានរៀល ៕