**អ៊ីស្រាអែល​ អះអាងថាបាន​សម្លាប់​មេដឹកនាំ​ក្រុម Hezbollah លោក Hassan Nasrallah ក្នុង​ការ​វាយ​ប្រហារ​ក្រុង​បេរូត**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ ចំនួន៣វត្ត ក្នុងខេត្តស្វាយរៀង**លោក Elon Musk នឹងបង់ប្រាក់ពិន័យមួយផ្សេងទៀតដើម្បីស្ដារបណ្ដាញសង្គម X នៅក្នុងប្រទេសប្រេស៊ីល**ចិន​ចោទ​អាមេរិក​ពី​យុទ្ធនាការ​«​លាប​ពណ៌​»**រុស្ស៊ីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់**មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាន នៅភាគខាងត្បូងនៃទីក្រុង Beirut**ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ**ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេស​តួកម៉េនីស្ថាន ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី៥ ខែតុលា**រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងសំរោង ចេញទៅតាមបណ្ដាស្រុកទាំង៤ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា**កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួសជុល ថែទាំប្រចាំ ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ**អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយខេត្តក្វាងទុង ប្រទេសចិន**នាយឧត្តមសេនីយ៍ ស ថេត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ និងសមិទ្ធផលនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល**ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿង នាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ**ព្រះមហាក្សត្រកម្ពុជា ព្រះអង្គនឹងស្តេចយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅបារាំង ចាប់ពីថ្ងៃទី១-៦ ខែតុលា**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យអំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល ។

ថ្លែងក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានចូលរួមអបអរសាទរដល់បងប្អូនប្រជាកសិករ ដែលប្រមូលផលស្រូវបានច្រើន និងលក់បានក្នុងតម្លៃសមរម្យអាចទទួលយកបាន ។ ឯកឧត្ដមថា បើសិនតម្លៃលក់បានកាន់តែច្រើន ចំណូលបានកាន់តែច្រើន ហើយតម្លៃទាបក្នុងការផលិត រួមជាមួយនឹងការខិតខំក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន អាចធ្វើឲ្យផលិតផលកសិកម្មរបស់យើងកាន់តែប្រកួតប្រជែង ធ្វើឲ្យផលបានច្រើន​ដល់កសិករ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ក៏បានលើកឡើងពីផលប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជា ដែលបណ្ដាលមកពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី បញ្ហានៅមជ្ឈឹមបូព៌ា ព្រមទាំងបញ្ហាមួយចំនួទៀតផងដែរ ។

ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យបន្តការងារ របបសន្តិសុខសង្គម ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យចំគោលដៅ ពោលគឺត្រូវប្រគល់ជូនប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់ក្រុមការងាររបស់រដ្ឋបាលស្រុក ឃុំ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញកិច្ចការរបស់ខ្លួនបានល្អប្រសើរ ។
ចំពោះការគ្រប់គ្រងបញ្ជី ប្រជាពលរដ្ឋតាមប្រពន្ធអនឡាញ ក៏មើលឃើញថា ដំណើរការទៅដោយរលូនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានបញ្ជាក់ច្បាស់ៗថា ការចាកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់កម្ពុជា គឺដើម្បីបញ្ចប់ក្តីកង្វល់និងជម្លោះរវាងខ្មែរនិងខ្មែរ ប៉ុន្តែការចាកចេញនេះ មិនមែនជាការបញ្ឈប់ការអភិវឌ្ឍនៅតំបន់ភូមិភាគឦសាននោះឡើយ ហើយក៏មិនបញ្ចប់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជានិងប្រទេសជិតខាងនោះដែរ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជូនពរឲ្យក្រុងការងារបក្សទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌផងដែរ ។

បើតានរបាយការណ៍របស់ លោក នូ ប៊ុនយ៉ាង ប្រធានគណៈកម្មាធិការគណបក្សស្រុកបវេល បានឲ្យដឹងថា ស្ថានភាពនៃការដាំដុះ ទូទាំងស្រុកដាំដុះបានសរុប ៤២.០១៦ ហិកតា ក្នុងនោះដំណាំស្រូវ ៣៩.៣៩៩ ហិកតា, ដំណាំរួមផ្សំ ១៨០ ហិកតា និងដំណាំឧស្សាហកម្ម ២.៤៣៧ ហិកតា។ ប្រជាពលរដ្ឋបានប្រមូលផលស្រូវជាបណ្តើរៗ និងលក់ទៅកាន់ទីផ្សារក្នុងតម្លៃសមរម្យ។ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ការប្រមូលផលស្រូវស្រាលដើមរដូវតាមឃុំនីមួយៗបាន ៨៥ភាគរយ លើផ្ទៃដី ១៤.៧១០ហិកតា នៃផ្ទៃដីដាំដុះសរុប ១៧.៣០៧ហិកតា។ ស្រូវសែនក្រអូបតម្លៃ ១៤៣៥៛/គ.ក្រ ស្រូវ(៥១,៥៤) តម្លៃ ៩៥០៛/គ.ក្រ ស្រូវស្រង៉ែ តម្លៃ ១២២៥៛/គ.ក្រ។ ចំពោះបរិមាណទឹកភ្លៀង គឺមានចំនួន ២៨២,៨ ម.ម ស្មើនឹង ១២ថ្ងៃ គិតចាប់ពីថ្ងៃទី១-១៩ ខែកញ្ញា ឆ្នាំ២០២៤។

ចំពោះការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅតាមបណ្ដាការិយាល័យ អង្គភាព បានដំណើរការអនុវត្ត តួនាទី ភារកិច្ចការងារ និងការផ្ដល់សេវាជាធម្មតា។ ដោយឡែកសកម្មភាព និងលទ្ធផលការងាររបស់គណបក្សស្រុក បានដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) ចំនួន១៨នាក់ គ្រប់ឃុំទាំង៩ សម្រាប់ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជូនដល់ក្រុមចុះឈ្មោះបោះឆ្នោត ។

ក្នុងខែកញ្ញានេះ ក្រុមការងារយុវជនគណបក្សស្រុក និងក្រុមការងារយុវជនគណបក្សឃុំបានចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ ជាមួយក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក-ឃុំ-ភូមិ បានចំនួន ១៣លើក ស្មើនឹង ៣១គ្រួសារ ។

សម្រាប់ការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៣ គឺចំនួនលិខិតបានទទួលពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត(PEC) ចំនួន ៦១.៦២២ លិខិត ដោយបានចែកចំនួន ៥៤.៩៣០ លិខិត ក្នុងនោះចែកជូនសមាជិក CPPចំនួន ៤១.៩៣០ លិខិត។ ចំណែកលិខិតនៅសល់ចំនួន ៦.៦៩២ លិខិត គឺអ្នកមានឈ្មោះបានចេញទៅប្រកបរបរឆ្ងាយពីមូលដ្ឋានស្រុក។
ចំណែកការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤នេះ មានរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃទី០១-១៦/០៩/២០២៤។ រយៈពេល១៦ថ្ងៃនេះ ទូទាំងស្រុកទទួលបានលទ្ធផលដូចជា៖ លុបឈ្មោះចេញពីបញ្ជី ដោយមូលហេតុស្លាប់ និងផ្លាស់ចេញចំនួន ៥៩២នាក់ ក្នុងនោះ សមាជិក CPPចំនួន ៣៧១នាក់។ កែតម្រូវឈ្មោះ និងទិន្នន័យចំនួន ៤០នាក់ ក្នុងនោះសមាជិក CPPចំនួន ២១ នាក់។ ចុះឈ្មោះបោះឆ្នោតថ្មី រួមនឹងផ្ទេរចូលចំនួន ១.៤៣២ នាក់ (សមាជិកCPPចំនួន ៩៦៥នាក់) លើចំនួនប៉ាន់ស្មានរបស់PEC ចំនួន ១.០៧៣ នាក់។ គួរកត់សម្គាល់ថា ក្នុងចំនួនសមាជិកCPPទាំង៩៦៥នាក់ គឺសាមីខ្លួនមិនទាន់ដឹងថាពួកគាត់ជាសមាជិកCPP ហើយគណបក្សមូលដ្ឋានក៏មិនទាន់បានរៀបចំឯកសារពាក់ព័ន្ធនានា ដើម្បីទទួលស្គាល់ជាសមាជិកឡើយដែរ។ ហេតុដែលបានចុះចូលថា ជាសមាជិកCPP គឺផ្អែកតាមការណែនាំរបស់គណបក្សខេត្តដែលបានកំណត់ថា អ្នកដែលចុះឈ្មោះបោះឆ្នោតថ្មីដែលជាកូន-ចៅ របស់សមាជិកCPP គឺឱ្យគិតថាជាCPPទាំងអស់។ ដូច្នេះ ចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានចំនួន ៦២.៤៦២នាក់ ក្នុងនេះ សមាជិកCPPចំនួន ៤៤.០១៦នាក់ (គិតទាំងចំនួន ៩៦៥នាក់)។ អ្នកត្រូវចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ មានចំនួន ៤.៨២២នាក់ ក្នុងនោះ អ្នកមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ៣.៦៦២ នាក់ និងអ្នកទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០២៤ ចំនួន ១.១៦០នាក់។

បច្ចុប្បន្នសាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សស្រុក មានចំនួន ២០សាខា សមាជិកបក្សសរុបចំនួន៤០៧នាក់ (ស្រី១៤៤នាក់)។ ចំពោះសាខាបក្សទាំង២០នេះ គណបក្សស្រុក នឹងធ្វើការពិនិត្យ វាយតម្លៃ ដើម្បីកែសម្រួលបំពេញបន្ថែមសមាសភាព ចាប់ពីខែតុលា ឆ្នាំ២០២៤នេះតទៅ។

ប្រធានគណៈកម្មាធិការគណបក្សស្រុកបវេល ក៏បានលើកពីទិសដៅការងាររបស់គណបក្សស្រុកប្រចាំខែតុលា៖
-បន្តចុះមូលដ្ឋានភូមិ-ឃុំ ដើម្បីជួបប្រជាជនជាពិសេសសមាជិកបក្សក្នុងគោលបំណងស្វែងយល់ពីស្ថានភាពជីវភាព,សតិអារម្មណ៍,បញ្ហាប្រឈម និងសំណូមពរនានា របស់បងប្អូន
-បន្តជំរុញការបញ្ចូលទិន្នន័យសមាជិកបក្ស និងមន្រ្តីគណបក្សក្នុងប្រព័ន្ធ server ឱ្យបានបញ្ចប់រួចរាល់តាមផែនការតាមការណែនាំបន្ថែមពីក្រុមការងារ IT ថ្នាក់ខេត្ត
-ជំរុញការងារបំពេញប្រវត្តិរូបមន្រ្តីគណបក្សថ្នាក់ស្រុក និងថ្នាក់ឃុំ តាមផែនការរបស់គណៈចាត់តាំង គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា
-បន្តកសាងពង្រីកសមាជិកបក្សពីក្នុងជួរមហាជនទូទៅ និងក្នុងជួរសមាជិករបស់គណបក្សដទៃ ដើម្បីបង្កើនកម្លាំងនយោបាយជូនគណបក្ស និងដើម្បីឆ្លើយតបតាមផែនការរបស់គណបក្សខេត្ត។
-ជំរុញពិនិត្យកែសម្រួលសមាសភាពសាខាបក្សភូមិ ២ នៃឃុំបឹងប្រាំ និងមួយភូមិ នៃឃុំល្វា និងគ្រប់ភូមិនៃឃុំខ្នាចរមាស
-លើកសំណើសុំកែសម្រួលបំពេញបន្ថែម សមាសភាពក្នុងរចនាសម្ព័ន្ធដឹកនាំគណៈកម្មាធិការគណបក្សស្រុក និងស្ថាប័នចំណុះគណបក្សស្រុកជូនគណបក្សខេត្ត
-បន្ដពិនិត្យ វាយតម្លៃ ដើម្បីកែសម្រួលសមាសភាពរបស់សាខាបក្សចំណុះគណៈកម្មាធិការគណបក្សស្រុក និងសាខាបក្ស អង្គភាព ជុំវិញឃុំ ៕

អត្ថបទដែលជាប់ទាក់ទង