**អ៊ីស្រាអែល​ អះអាងថាបាន​សម្លាប់​មេដឹកនាំ​ក្រុម Hezbollah លោក Hassan Nasrallah ក្នុង​ការ​វាយ​ប្រហារ​ក្រុង​បេរូត**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ ចំនួន៣វត្ត ក្នុងខេត្តស្វាយរៀង**លោក Elon Musk នឹងបង់ប្រាក់ពិន័យមួយផ្សេងទៀតដើម្បីស្ដារបណ្ដាញសង្គម X នៅក្នុងប្រទេសប្រេស៊ីល**ចិន​ចោទ​អាមេរិក​ពី​យុទ្ធនាការ​«​លាប​ពណ៌​»**រុស្ស៊ីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់**មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាន នៅភាគខាងត្បូងនៃទីក្រុង Beirut**ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ**ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេស​តួកម៉េនីស្ថាន ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី៥ ខែតុលា**រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងសំរោង ចេញទៅតាមបណ្ដាស្រុកទាំង៤ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា**កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួសជុល ថែទាំប្រចាំ ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ**អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយខេត្តក្វាងទុង ប្រទេសចិន**នាយឧត្តមសេនីយ៍ ស ថេត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ និងសមិទ្ធផលនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល**ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿង នាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ**ព្រះមហាក្សត្រកម្ពុជា ព្រះអង្គនឹងស្តេចយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅបារាំង ចាប់ពីថ្ងៃទី១-៦ ខែតុលា**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤

ភ្នំពេញ៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន ជាមួយការជជែក វែកញែកលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទូទាំងខេត្តចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍គោលបំណងនៃកិច្ចប្រជុំ រួមមាន៖
-ស្នើសុំអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣។
-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២។
-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។
-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត។
-ពិនិត្យ និងអនុម័តសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារនៃរដ្ឋបាលខេត្ត។
-ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ថា ការជំរុញលើកកម្ពស់ស្មារតីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តកំពង់ឆ្នាំង។ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ។ អាជ្ញាធររួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានល្អដើម្បីប្រយោជន៍ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានបញ្ជាក់ទៀតថា កិច្ចសហការពីក្រុមប្រឹក្សាខេត្ត ដើម្បីដំណើរការ ដឹកនាំទទួលបានជោគជ័យលើគ្រប់វិស័យ ពិសេសលើការបម្រើសេវានានា ជូនប្រជាពលរដ្ឋ រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត លុបបំបាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។

កិច្ចប្រជុំសាមញ្ញលើកទី៤នេះមានរបៀបវារៈសំខាន់ៗ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្ត ព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា យកទៅអនុវត្តបម្រើប្រយោជន៍ឱ្យប្រពលរដ្ឋក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារសង្គម ប្រទេសមានការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង