**អ៊ីស្រាអែល​ អះអាងថាបាន​សម្លាប់​មេដឹកនាំ​ក្រុម Hezbollah លោក Hassan Nasrallah ក្នុង​ការ​វាយ​ប្រហារ​ក្រុង​បេរូត**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ ចំនួន៣វត្ត ក្នុងខេត្តស្វាយរៀង**លោក Elon Musk នឹងបង់ប្រាក់ពិន័យមួយផ្សេងទៀតដើម្បីស្ដារបណ្ដាញសង្គម X នៅក្នុងប្រទេសប្រេស៊ីល**ចិន​ចោទ​អាមេរិក​ពី​យុទ្ធនាការ​«​លាប​ពណ៌​»**រុស្ស៊ីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់**មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាន នៅភាគខាងត្បូងនៃទីក្រុង Beirut**ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ**ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេស​តួកម៉េនីស្ថាន ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី៥ ខែតុលា**រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងសំរោង ចេញទៅតាមបណ្ដាស្រុកទាំង៤ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា**កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួសជុល ថែទាំប្រចាំ ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ**អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយខេត្តក្វាងទុង ប្រទេសចិន**នាយឧត្តមសេនីយ៍ ស ថេត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ និងសមិទ្ធផលនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល**ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿង នាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ**ព្រះមហាក្សត្រកម្ពុជា ព្រះអង្គនឹងស្តេចយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅបារាំង ចាប់ពីថ្ងៃទី១-៦ ខែតុលា**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ

នាយឧត្តមសេនីយ៍ ស ថេត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ និងសមិទ្ធផលនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ អគារស្នាក់នៅ និងសមិទ្ធផលនានា របស់ទីបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី២ (ខេត្តត្បូងឃ្មុំ) ព្រមទាំងសួរសុខទុក្ខដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ទិសភូមិភាគទី១ និងទី២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងទី២ បានឲ្យដឹងថា ដោយមានការចង្អុលដឹកនាំនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដើម្បីបន្តធ្វើការសាងសង់អគារធ្វើការ ព្រមទាំងសមិទ្ធផលផ្សេងទៀតជាច្រើនទៀត រួមមាន៖ អគារស្នាក់នៅរបស់កងកម្លាំង ០១ខ្នង, បន្ទប់ទឹក ០១ខ្នង, បន្ទប់ម៉ាស៊ីនច្រោះទឹកស្អាត, ចាក់បេតុង ផ្លូវចូល, ចាក់បេតុងទីធ្លាមុខអគារធ្វើការ, ក្លោងទ្វារចូល, របងមុខជុំវិញ បំពាក់ឧបករណ៍សម្ភារផ្សេងៗ ក្នុង ទីបញ្ជាការ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា រហូតរួចរាល់ជាស្ថាបពរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយប្រើប្រាស់ថវិកាចំណាយ ក្នុងការសាងសង់សរុបជារួមចំនួន ១៩៣,៥១៣ដុល្លារអាមេរិក ក្នុងនោះ ដំណាក់កាលទី១ អស់ថវិកាចំនួនប្រមាណ ៤០,០០០ដុល្លារ និងដំណាក់កាលទី២ អស់ថវិកាចំនួន ១៥៣,៥១៣ដុល្លារអារមេរិក។ ថវិកាសម្រាប់សាងសង់សមិទ្ធផលទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ កងកម្លាំង នគរបាល និងសប្បុរសជនជាតិ អន្តរជាតិ ដែលបានចូលរួមកសាង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំការផ្តាំផ្ញើការនឹករលឹកសួរសុខទុក្ខ នឹងជូនពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារ ព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមជូនពរមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ និងការវិឌ្ឍន៍ថ្មីនៅក្នុងប្រទេស ជូនដល់កងកម្លាំងនគរបាលទាំងអស់ផងដែរ ដោយគូសបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមបានរៀបចំផែនការញុះញង់ប្រជាពលរដ្ឋឲ្យធ្វើបាតុកម្មប្រឆាំងជាមួយរាជរដ្ឋាភិបាល តែផែនការនោះត្រូវបរាជ័យ ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកពាក់ព័ន្ធមកចាត់ការតាមផ្លូវច្បាប់ផងដែរ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗ មួយចំនួនផងដែរ រួមមាន៖
-លើកម្ពស់ស្មារតីសាមគ្គីភាព គោរពវិន័យ និងមានមនសិការវិជ្ជាជីវៈ (អ្នកមានស្នាដ លើកទឹកចិត្តតែងតាំងជូនរង្វាន់ អ្នកខុសវិន័យព្រមានដាក់វិន័យ)
-ត្រូវបន្ដយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែន គ្រប់ប្រភេទដូចជា៖ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ គ្រឿងផ្ទុះខុសច្បាប់ និងបទល្មើសឆ្លងដែន។ល។
-ត្រូវក្លាហានមុះមុត ប្ដេជ្ញាការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ
-ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងចូលរួមអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវិត្ថភាព
-ត្រូវបង្កើនកិច្ចសហការល្អជាមួយភាគីវៀតណាម និងឡាវ ដោយផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមកឲ្យបានទាន់ពេលវេលាដោយក្នុងនោះ ត្រូវរួមគ្នាដោះស្រាយបញ្ហានានាដោយសន្តិវិធីស្របតាមសមត្ថកិច្ចរបស់ខ្លួនត្រូវរាយការណ៍តាមឋានុក្រមជូនថ្នាក់ដឹកនាំ, រួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែនឲ្យល្អប្រសើរ, ត្រូវចូលរួមកិច្ចប្រជុំតាមកំណត់ហេតុអង្គប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន វៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិកន្លងមក, បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៅតំបន់ព្រំដែនចេញ-ចូលប្រកបមុខរបរចិញ្ចឹមជីវិតសាកសួរសុខទុក្ខញាតិមិត្ត ព្យាបាលជំងឺ ដោយស្របតាមច្បាប់និងគោលការណ៍ ណែនាំរបស់អាជ្ញាធរ
-ត្រូវសហការការពារសន្តិសុខជូនក្រុមការងារបច្ចេកទេសចម្រុះចុះវាស់វែង និងបោះបង្គោល ព្រំដែនឲ្យមានសុខសុវត្ថិភាពល្អ និងការពារ ថែរក្សាបង្គោលព្រំដែនឲ្យបានគង់វង្ស ៕

អត្ថបទដែលជាប់ទាក់ទង