**អ៊ីស្រាអែល​ អះអាងថាបាន​សម្លាប់​មេដឹកនាំ​ក្រុម Hezbollah លោក Hassan Nasrallah ក្នុង​ការ​វាយ​ប្រហារ​ក្រុង​បេរូត**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ ចំនួន៣វត្ត ក្នុងខេត្តស្វាយរៀង**លោក Elon Musk នឹងបង់ប្រាក់ពិន័យមួយផ្សេងទៀតដើម្បីស្ដារបណ្ដាញសង្គម X នៅក្នុងប្រទេសប្រេស៊ីល**ចិន​ចោទ​អាមេរិក​ពី​យុទ្ធនាការ​«​លាប​ពណ៌​»**រុស្ស៊ីថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់**មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាន នៅភាគខាងត្បូងនៃទីក្រុង Beirut**ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ**ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេស​តួកម៉េនីស្ថាន ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី៥ ខែតុលា**រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងសំរោង ចេញទៅតាមបណ្ដាស្រុកទាំង៤ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា**កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួសជុល ថែទាំប្រចាំ ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ**អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយជាមួយខេត្តក្វាងទុង ប្រទេសចិន**នាយឧត្តមសេនីយ៍ ស ថេត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការ និងសមិទ្ធផលនៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីសភាពការណ៍សកម្មភាពក្រុមការងារ និងគណបក្សស្រុកបវេល**ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំរុងរឿង នាំយកទេយ្យទានរបស់ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ ប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ**ព្រះមហាក្សត្រកម្ពុជា ព្រះអង្គនឹងស្តេចយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅបារាំង ចាប់ពីថ្ងៃទី១-៦ ខែតុលា**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី៥ ខែតុលា

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបវេសនកាល ចែករង្វាន់សិស្សទទួលជ័យលាភី ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិវារំលឹកគុណគ្រូ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដោយបានការចូលរួម លោកអភិបាលរងខេត្ត គណៈគ្រប់គ្រងសាលារៀន ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

បើតាមលោក ជា ឡេងឃួន នាយកស្តីទីវិទ្យាល័យពោធិ៍សាត់ បានជម្រាបជូនថា ស្ថានភាពក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាលយ័ពោធិ៍សាត់ បានទទួលសិស្សឱ្យចូលរៀន ចំនួន២,០២៦នាក់ ស្រី១,១២៧នាក់ ដោយចែកចេញជា៤៦ថ្នាក់រៀន ក្នុងនោះសិស្សថ្នាក់ទី១២ មានចំនួន១៣ថ្នាក់រៀន សិស្សសរុប៥៨២នាក់ ស្រី៣១០នាក់ ចែកជាពីរគឺ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០៥នាក់ ស្រី ២២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧៧នាក់ ស្រី ៨៤នាក់។ សិស្សថ្នាក់ទី១១ មានចំនួន ១៦ថ្នាក់រៀន សិស្សសរុប ៦៨០នាក់ ស្រី ៤០៤នាក់ និងសិស្សថ្នាក់ទី១០ មានចំនួន ១៧ថ្នាក់រៀន សិស្សសរុប ៧៦៤នាក់ ស្រី ៤១៣នាក់។

លោកនាយស្តីទី បានឱ្យដឹងថា លទ្ធផលនៃការសិក្សាប្រចាំឆ្នាំសិក្សា ថ្នាក់ទី១០ ឡើងថ្នាក់៩០.៨០% ត្រួតថ្នាក់០% អត្រាបោះបង់៩.២០%, ថ្នាក់ទី១១ ឡើងថ្នាក់៩២.៣៣% ត្រួតថ្នាក់០% អត្រាបោះបង់០% និងថ្នាក់ទី១២ ជាប់មធ្យមភាគ ៩៤.៥២% ត្រួតថ្នាក់០% អត្រាបោះបង់៥.៤៨%។ សិស្សបានប្រឡងជាប់លើជំនាញបន្ថែមSTEM តបណ្តាញអគ្គីសនីក្នុងអគារ ៤០នាក់ ស្រី២៤នាក់, កុំព្យូទ័រក្រាហ្វិចឌីហ្សាញ ៨០នាក់ ស្រី៤៤នាក់។

ជាមួយគ្នានោះ លោក ជា ឡេង ឃួន ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលតែងតែយកចិត្តទុកដាក់លើការងារអប់រំ ពិសេសនៅវិទ្យាល័យពោធិ៍សាត់ ដោយបានផ្តួចផ្តើមគំនិត ក្នុងការចលនាមហាជន បានចូលរួមជួសជុលទ្វារ និងបង្អួច អគារសិក្សាជាអំណោយរបស់សហរដ្ឋអាមេរិក ដែលមានសភាពចាស់ទ្រុឌទ្រោម ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំណង់អគារ និងបរិស្ថាន កាន់តែល្អប្រសើរ។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺជាឱកាសមួយស្របពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងជាឱកាសមួយបានបូកសរុបលទ្ធផលជាវិជ្ជមាន ដើម្បីចែករំលែងនូវបទពិសោធន៍ សម្រាប់កូនៗសិស្សានុសិស្សមានមូលដ្ឋានតទៅថ្ងៃមុខ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រយៈពេល១ឆ្នាំ នៃការសិក្សារបស់សិស្សានុសិស្សគ្រប់កម្រិត ជាពេលបង្ហាញនៅលទ្ធផលដែលបានខិតខំប្រឹងប្រែងសិក្សាកន្លងមក និងជាពេលវេលាដែលលោកគ្រូ អ្នកគ្រូ បានសម្រាកពីការងារ ហើយសិស្សានុសិស្ស ក៏បានសម្រាកការសិក្សាផងដែរ។ សម្រាប់កូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នាថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ខាងមុខ ក៏ត្រូវត្រៀមខ្លួន និងត្រូវខិតខំប្រឹងប្រែងរៀនបំប៉នបន្ថែម ពិសេសគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ។

ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់នូវចេញគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបានការដាក់ចេញនូវវិធានការគន្លឹះ ក្នុងគោលដៅលើកកម្ពស់ គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ចូលចំណុចគន្លឹះទាំងនោះ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» រួមមាន៖ ទី១. ផ្តោតលើលទ្ធផល សិក្សា របស់សិស្ស, ទី២. ផ្តោត លើ ការ បង្រៀន និង រៀន, ទី៣. ផ្តោតលើការចូលរួម របស់សហគមន៍, ទី៤. ផ្តោតលើ ដំណើរ ប្រតិបត្តិ ការ និង រដ្ឋបាល សាលារៀន និងទី៥. ផ្តោត លើគណនេយ្យភាព របស់សាលារៀន។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ខូយ រីដា ប្តេជ្ញាចិត្ត និងជម្រុញ ដល់បណ្តាសាលាក្នុងខេត្ត ឱ្យកែប្រែសោភ័ណ្ឌភាពបរិស្ថានឈានឡើង ជាក់ស្តែងដូចជាវិទ្យាល័យពោធិ៍សាត់ គឺចាត់ទុកថាជាសាលារៀនគំរូ ដែលត្រូវចូលរួមក្នុងការពិនិត្យវាយតម្លៃផងដែរ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងយកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង និងជួយបំផុសចលនាដាំដើមឈើ នៅតាមខ្នងផ្ទះ ទីសាធារណៈ សាលារៀន ព្រមទាំងត្រូវសម្អាតអនាម័យ ដើម្បីសុខភាព និងបរិស្ថានសិក្សាល្អ។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា បានផ្ដាំផ្ញើដល់កូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយជាគ្រាប់ពូជបន្តវេនដ៏ល្អសម្រាប់សង្គមជាតិ និងត្រូវមានចំណេះដឹង ឥរិយាបថ សីលធម៌ សុជីវធម៌ និងមានគុណធម៌ល្អក្នុងសង្គម។

នៅក្នុងឱកាសនោះ ក៏មានភ្ជាប់ជាមួយទិវារំលឹកគុណគ្រូ ថ្ងៃទី០៥ តុលា ២០២៤ ព្រមទាំងចែកលិខិតសរសើរ រង្វាន់លើកទឹកចិត្ត ជូនដល់សិស្សពូកែដែលទទួលបានជ័យលាភី និងថតរូបអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសរីករាយក្រៃលែង ៕

អត្ថបទដែលជាប់ទាក់ទង