ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកម្មវិធីស្វាគមន៍ប្រមុខរដ្ឋ រៀបចំដោយប្រធានាធិបតីអាមេរិក
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីស្វាគមន៍កម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល តបតាមការអញ្ជើញរបស់ ឯកឧត្តម Joe Biden ប្រធានាធិបតីនៃសហរដ្ឋ អាមេរិក នៅសារមន្ទីរសិល្បៈទីក្រុងញូវយ៉ក (Metropolitan Museum of Art) ៕