**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្តម គួច ចំរើន ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខា អាណត្តិទី៦

ភ្នំពេញ៖ នៅក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អាណត្តិទី៦ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ត្រូវបានអង្គសន្និបាត សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អាណត្តិទី៦។

បន្ទាប់ពីអង្គសន្និបាតបោះឆ្នោតរួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អាណត្តិទី៦ ដែលទើបជាប់ឆ្នោត បានប្ដេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង ៧ប្រការ នៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម ស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ យកចិត្តទុកដាក់បំពេញបេសកកម្មមនុស្សធម៌ ឱ្យស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា “២០២១-២០៣០” ពិសេសយកចិត្តទុកដាក់ខ្ពស់អនុវត្តទិសដៅផែនការសម្រាប់ឆ្នាំខាងមុខដែល អង្គសន្និបាតសាខាថ្ងៃនេះបានអនុម័ត។ ខិតខំយកចិត្តទុកដាក់អនុវត្តការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ឱ្យមានការរីកចម្រើនសម្រេចតាមទិសដៅផែនការ ដើម្បីធានាឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្លាយជាសាខាដែលមានដំណើរការល្អ ពិសេសមានសមត្ថភាព និងលទ្ធភាពក្នុងការធ្វើសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់គ្រួសារងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ពិសេសមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារគ្មានអាហារទទួលទានឡើយ។ ប្ដេជ្ញាប្រើប្រាស់ធនធានដែលបានពីកាចូលរួមរបស់សប្បុរសជន និងពីប្រភពចំណូលផ្សេងទៀត ឱ្យមានតម្លាភាព គណនេយ្យភាព ដើម្បីបង្កើនជំនឿទំនុកចិត្តពីប្រជាពលរដ្ឋនិងសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងសូមគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហម កម្ពុជានៅអាណត្តិក្រោយៗទៀត ដើម្បីបានដឹកនាំចលនាកាកបាទក្រហមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៅអនាគត។

មានប្រសាសន៍ក្នុងសន្និបាត លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានលើកឡើងថា បានកោតសរសើរគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិ ទី៥ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដ៏វិសេសវិសាលក្នុងឋានៈជា អ្នកស្ម័គ្រចិត្តសកម្ម ដឹកនាំ អភិបាល គ្រប់គ្រង សាខា-អនុសាខា មួយអាណត្តិកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធជាបន្តបន្ទាប់ ដូចមានជូនក្នុងរបាយការណ៍បូកសរុបបានលើកឡើង។

លោកជំទាវ បានបន្តថា ដើម្បីឆ្លើយតបឱ្យបានយ៉ាងសក្តិសមនឹងការជឿទុកចិត្តពីអង្គសន្និបាត គណៈកម្មាធិការ សាខាអាណត្តិទី៦ អនុវត្តនូវគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់បន្ត អភិបាលកិច្ច និងដឹកនាំ គ្រប់គ្រងសាខា អនុសាខា ដែលជាកម្លាំងជួរមុខនៅតាមមូលដ្ឋានក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលតាមទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។

ក្នុងនោះដែរលោកជំទាវ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអនុស្សាទាំងអស់ សូមពង្រឹងស្មារតីឯកភាព និងសុខដុមរមណីយកម្ម រវាងគណៈកិត្តិយសសាខា-អនុសាខា ជាមួយគណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ និងបន្តរក្សា ជំនឿទុកចិត្តទៅវិញទៅមក។ ពង្រឹងអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងប្រកបដោយតម្លាភាព តាមកម្រងច្បាប់របស់ កាកបាទក្រហមកម្ពុជា ដែលមានលក្ខន្តិកៈ វិធាននៃនីតិក្រម ទម្រង់ការហិរញ្ញវត្ថុ និងផ្តល់ការតម្រង់ទិសជាយុទ្ធសាស្ត្រទាន់បច្ចុប្បន្នភាព នៃសភាពការណ៍ដល់សាខា-អនុសាខា នីមួយៗ។ ត្រូវលើកកម្ពស់ការពង្រឹងតួនាទីស្នូលរបស់យុវជនកាកបាទក្រហមកម្ពុជា តាមរយៈយន្តការ ពង្រឹងក្លិបយុវជន ដឹកនាំធ្វើជាគំរូក្នុងសកម្មភាពមិត្ត-អប់រំ-មិត្ត,មិត្ត-ជួយ-មិត្ត លើកកម្ពស់បំណិនជីវិត ចរិយាធម៌ សីលធម៌សង្គម ឲ្យចាកឆ្ងាយពីគ្រឿងញៀន នាំគ្នាលើកកម្ពស់ សុខភាពសាធារណៈ និងជាពិសេសត្រូវជួយដល់យុវជនក្នុងគ្រឹះស្ថានសិក្សា ដែលមានជីវភាព ខ្វះខាត មិនឲ្យបោះបង់ការសិក្សា។ ពង្រីក និងពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត ធ្វើការបណ្តុះបណ្តាល បង្កើន សមត្ថភាពជំនាញ ដូចជាការបន្សំទៅនឹងការប្រែប្រួលអាកាសអាតុ ការអប់រំផ្សព្វផ្សាយលើក កម្ពស់យល់ដឹងពីគ្រោះថ្នាក់បង្កដោយយុទ្ធភ័ណ្ឌពុំទាន់ផ្ទះ ពីចំណាកស្រុកដោយសុវត្ថិភាព ពីសុខភាពសាធារណៈ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា ជំងឺមិនឆ្លងមួយចំនួន ដែល កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ ៕

អត្ថបទដែលជាប់ទាក់ទង