**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

បទវិភាគ៖ឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងអស់រយៈពេល៧៥ឆ្នាំ ហេតុអ្វីបានជាចិនអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក?

“គម្រោងស្តីពីខ្សែក្រវាត់និងផ្លូវទាំងអស់នាពេលបច្ចុប្បន្នសុទ្ធតែនឹងគិតពិចារណាដល់និរន្តរភាព និងប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងហិរញ្ញវត្ថុបៃតង ។” ក្នុងវេទិកាពាណិជ្ជកម្មនិងវិនិយោគស្តីពី“ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Peter Burnett ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអង់គ្លេសនិងចិនបានថ្លែងដូចខាងលើនេះ ។ ភ្ញៀវកិត្តិយសរបស់ប្រទេសនានានាំគ្នាថ្លែងថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”មានប្រភពនៅប្រទេសចិន ដែលផ្តល់ផលប្រយោជន៍និងឱកាសដល់ពិភពលោក ។
ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ រយៈពេល៧៥ឆ្នាំនេះ ជាសក្សីនៃអច្ឆរិយនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ហើយក៏ជាសក្សីនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងចិននិងពិភពលោកផងដែរ ។ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ កំណើនជាមធ្យមក្នុងមួយឆ្នាំនៃសេដ្ឋកិច្ចចិនគឺ៨,៩ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនជាមធ្យមចំនួន៣ភាគរយនៃសេដ្ឋកិច្ចពិភពលោកយ៉ាងច្រើនក្នុងពេលដំណាលគ្នា ។ ជាពិសេសគឺក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ អត្រារួមចំណែកជាមធ្យមរបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺលើសពី៣០ភាគរយ ។ ចិនក៏បានដោះស្រាយបញ្ហាក្រីក្រដាច់ខាតជាប្រវត្តិសាស្ត្រនិងកសាងបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយផងដែរ ។ បើតាមស្តង់ដារនៃធនាគារពិភពលោក ចាប់ពីអនុវត្តគោលនយោបាយកំណេទម្រង់និងបើកទូលាយមក ចំនួនប្រជាជនចិនដែលត្រូវបានកាត់បន្ថយភាពក្រីក្រមានចំនួនលើសពី៧០ភាគរយនៃចំនួនប្រជាជនដែលត្រូវបានកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកក្នុងពេលដំណាលគ្នា ដែលពន្លឿនដំណើរកាត់បន្ថយភាពក្រីក្រទូទាំងពិភពលោកយ៉ាងខ្លាំង ។
ឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងអស់រយៈពេល៧៥ឆ្នាំ ហេតុអ្វីបានជាចិនអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក? ពីព្រោះ ជានិច្ចកាលចិនតែងតែដាក់ខ្លួនក្នុងចរន្តអភិវឌ្ឍន៍នៃមនុស្សជាតិ ដែលធ្វើអន្តរកម្មដ៏ល្អប្រសើរនិងទទួលការអភិវឌ្ឍរួមជាមួយពិភពលោក ដើម្បីជំរុញប្រព័ន្ធអភិបាលកិច្ចសកលរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។
ចិនសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនតាមរយៈកំណែទម្រង់និងការបើកទូលាយ ព្រមពេលជាមួយគ្នានេះក៏បានជំរុញវិបុលភាពនិងស្ថិរភាពរបស់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួនដែរ ដែលក្លាយជាម៉ាស៊ីនលំនឹងនិងប្រភពកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចសកល ។ ក្នុងនោះ ទីផ្សារ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ការច្នៃប្រឌិតថ្មី និងការវិនិយោគជាពាក្យគន្លឹះសំខាន់សម្រាប់ស្វែងយល់ពី “កាលានុវត្តភាពចិន” ។
ទីផ្សារជាធនធានដែលកម្រមានបំផុត ។ ចិនដែលជាទីផ្សារមានទ្រង់ទ្រាយធំធេងនេះបានទាក់ទាញសហគ្រាសបរទេសកាន់តែច្រើនឡើងៗទៅវិនិយោគនិងធ្វើអាជីវកម្ម ។ ជាពិសេសគឺក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានអនុវត្តយុទ្ធសាស្ត្រពង្រីកតម្រូវការផ្ទៃក្នុងយ៉ាងស៊ីជម្រៅ តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់” ដែលធ្វើឱ្យការប្រើប្រាស់ជំរុញកំណើនសេដ្ឋកិច្ចមានភាពកាន់តែលេចធ្លោ ។ នៅឆ្នាំ២០២៣ សហគ្រាសទុនបរទេសដែលប្រទេសចិនបង្កើតថ្មីមានចំនួន៥៣៧៦៦ ដែលកើនឡើង៣៩,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានតម្លៃ១,១៣ទ្រីលានយាន់ប្រាក់ចិន ដែលមានទ្រង់ទ្រាយកាន់លំដាប់ថ្នាក់ទីពីរលើទូទាំងពិភពលោក ។ ព្រមពេលជាមួយគ្នានេះ ការវិនិយោគរបស់ចិននៅបរទេសបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។ នៅឆ្នាំ២០២៣ ទំហំវិនិយោគផ្ទាល់របស់ចិននៅបរទេសមានតម្លៃ១សែន៧ម៉ឺន៧ពាន់២៩០លានដុល្លារអាមេរិក ត្រូវជា១១,៤ភាគរយនៃទូទាំងពិភពលោក ដែលឈរនៅលំដាប់៣លេខខាងមុខលើពិភពលោកក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ហើយមានចំណែកទីផ្សារលើសពី១០ភាគរយលើទូទាំងពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ។ បើមើលពីចក្ខុវិស័យកាន់តែទូលំទូលាយ ចិននិងពិភពលោកផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏បានបង្ហាញនៅត្រង់ការចូលរួមអភិបាលកិច្ចសកលយ៉ាងស៊ីជម្រៅនិងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយផងដែរ ។
ការអភិវឌ្ឍរបស់ចិនគឺអាចឃ្លាតពីពិភពលោកទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏មិនអាចឃ្លាតពីចិនដែរ ។ ហេតុផលដ៏សាមញ្ញនេះត្រូវបានបញ្ជាក់ដោយប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំរួចហើយ ហើយក៏នឹងបន្តទទួលបានការបញ្ជាក់នៅពេលអនាគតដែរ ។ ប្រទេសចិនដែលពង្រីកការបើកទូលាយជាបន្តបន្ទាប់ កំពុងមានបម្រែបម្រួលថ្មីគ្រប់ពេលវេលា ដែលសុទ្ធតែបាននាំមកនូវកាលានុវត្តភាពថ្មីដល់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង