**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

ជនដៃដល់ដែលប្រើ កាំភ្លើងកែច្នៃបាញ់ និងគប់គ្រាប់បែកដែកកេះចូលកាស៊ីណូថ្មពេជ្រ នៅស្រុកលើកដែក ត្រូវបានកម្លាំងនគរបាលចាប់បាន៣នាក់ ហើយតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ និងឃាត់ខ្លួនជនដៃដល់ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ដែលបានប្រើកាំភ្លើងកែច្នៃបាញ់ និងគប់គ្រាប់បែកដែកកេះចូលកាស៊ីណូថ្មពេជ្រ នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលចាប់បាន៣នាក់ ហើយតុលាការឃុំខ្លួនដាក់ពន្ធនាគារ ចំពោះករណីនេះមូលហេតុឈ្លោះរឿងរកស៊ីកុងគ្នា។

ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមការចង្អុលដឹកនាំពាិឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូមរួមសហការពីនាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាប។

យោងតាមទំព័រ Facebook ផ្លូវការរបស់ខ្លួន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ (កែច្នៃ) និងប្រើប្រាស់នូវសារធាតុញៀន។ (សំបកគ្រាប់០៧ គ្រាប់, ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ០១ និងដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក០១)។

ចំពោះករណីនេះបានកើតហេតុ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។ (រងរបួសស្រាល ស្មាដៃ ខាងឆ្វេង)។

ដោយឡែកជនសង្ស័យមានចំនួន០៦នាក់ (ឃាត់ខ្លួន០៣នាក់ គេចខ្លួន០៣នាក់) មានដូចខាងក្រោម៖
១.ឈ្មោះ មាស អូន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរណ៍ ខេត្តព្រៃវែង (ឃាត់ខ្លួន) (ជាអ្នករៀបចំចាត់ចែងមធ្យោបាយ)។
២.ឈ្មោះ តាំង យាំងវៀង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម(ឃាត់ខ្លួន) (ជាជនដៃដល់)។
៣.ឈ្មោះ ង្វៀង យី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម(ឃាត់ខ្លួន) (ជាអ្នកបើកម៉ូតូ)។ ខណៈជនជាតិវៀតណាមចំនួន៣នាក់ទៀត (រត់គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់, ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់, ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់, ៤.រថយន្តម៉ាក CAMRRY ពណ៌ទឹកប្រាក់ ស្លាកលេខ 2T-7080, ៥.ម៉ូតូម៉ាក YAMAHA Exciter ពណ៌ទឹកប៊ិច ចំនួន២គ្រឿង, ៦.ស្លាកលេខវៀតណាមចំនួន ២ស្លាក (62-C1 224.19 ,59D2 267.64), ៧.មួកការពារសុវត្ថិភាពចំនួន ០៣ (មួកពណ៌ផ្កាឈូកចំនួន ០១ ,មួកពណ៌ស ចំនួន០២), ៨.មួកឆាងសាច់ក្រណាត់ពណ៌ខ្មៅចំនួន ០១, ៩.អាវក្រៅដៃវែងមានមួក ពណ៌លឿង ក្រឡាការ៉ូចំនួន ០១
១០.លិខិតឆ្លងដែន ឈ្មោះ MEAS AUN ចំនួន ០១។

សភាពរឿងហេតុកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មានជនសង្ស័យ០៤នាក់ បានជិះម៉ូតូ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូ ភ្លាមនោះជនសង្ស័យ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ០៦គ្រាប់ បណ្ដាលឲ្យត្រូវរបួសស្រាល ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទដែកកេះ មានរូបរាងដូចគ្រាប់បែក) គប់ចូលទៅក្នុងបរិវេណខាងមុខកាស៊ីណូថ្មពេជ្រ ភ្លាមនោះជនសង្ស័យ បាននាំគ្នារត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ គេចខ្លួនបាត់ទៅ។

ក្រោយពីកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសន្និដ្ឋាន វាយតម្លៃលើករណីនេះ គឺជារឿងទំនាស់ផ្ទៃក្នុងការរកស៊ី មកបង្កការអុកឡុក រំខានការស៊ី មិនចង់ឱ្យដំណើរការបាន។ ចំពោះការប្រើប្រាស់អាវុធ (កែច្នៃ)ក្នុងរូបភាពនេះ មិនមែនជាអំពើភេរវកម្មនោះទេ។

ចំពោះជនសង្ស័យដែលបានឃាត់ខ្លួន កម្លាំងជំនាញកំពុងកសាងសំណុំចាត់ការតាមនីតិវិធី។ រីឯជនសង្ស័យដែលគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង