សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ក្នុងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញទៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ នាថ្ងៃកាន់បិណ្ឌធំ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ក្នុងខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏សូមជូនមគ្គផលកុសលផលបុណ្យ ដល់បងប្អូន អ៊ំពូមីង តាយាយ សមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល សុខភាពល្អរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច ៕