ភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជិត ២ម៉ឺននាក់
ភ្នំពេញ៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តជាតិដែលមកកម្សាន្ត រមណីយដ្ឋាននានា និងការស្នាក់នៅសរុបមានចំនួន១៤,៤៣១នាក់ ក្នុងនោះទេសចរជាតិមានចំនួន១៤,៣៧៦នាក់ និងទេសចរបរទេសមានចំនួន៥៥នាក់។
បើតាមការបញ្ជាក់របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបណ្តាវត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០២-០៣ ខែតុលា ឆ្នាំ២០២៤ បើធៀបជាមួយឆ្នាំ២០២៣ កើនឡើង៣,៩៩៦នាក់ ស្មើនិង៣៨,២៩%។ ភ្ញៀវទេសចរជាតិកើនឡើង៣៩,៦១នាក់ ស្មើនឹង៣៨,០៣% និងភ្ញៀទេសចរអន្តរជាតិកើនឡើង៣៥នាក់៕