ក្រសួងរៀបចំដែនដី បានសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់ បុរី មហាសេដ្ឋី និងភាគីពាក់ព័ន្ធ ឈានទៅបញ្ចប់បញ្ហា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន. ស.) បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបដល់លោក លោកស្រី ដែល ជាអតិថិជនរបស់ បុរី មហាសេដ្ឋី មានទីតាំងស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួង ដ.ន.ស. បានសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់ បុរី មហាសេដ្ឋី និងភាគីពាក់ព័ន្ធ ឈានទៅបញ្ចប់បញ្ហា។
ទន្ទឹមនេះ ក្រសួងបាននិងកំពុងដំណើរការរៀបចំឯកសារនិងនីតិវិធី ដើម្បីឱ្យអតិថិជនមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិចំពោះអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន១០០% និង ធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជនដែលបង់ប្រាក់មិនទាន់គ្រប់ចំនួន។
អាស្រ័យហេតុនេះសូម លោក លោកស្រី ត្រៀមឯកសារពាក់ព័ន្ធដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទប់លេខ១១៩ ដែលមានរយៈពេលមួយថ្ងៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៕