**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!**ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅលើទីតាំងចំនួន៦**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥

សម្តេច ហ៊ុន សែន អាចមានលទ្ធភាពធ្វើជា «មេធាវីខ្លួនឯង ដើម្បីការពារអ្នកក្រ» ពេលដកខ្លួនពីនយោបាយ


ភ្នំពេញ៖ ពេលចូលនិវត្តពីនយោបាយក្នុងថ្ងៃអនាគត តើសម្តេច ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច នឹងធ្វើអ្វីបន្ត? លទ្ធភាពមួយរបស់សម្តេច ប្រហែលជាចូលបំពេញវិជ្ជាជីវៈមេធាវី។

សម្តេចបង្ហើបពីលទ្ធភាពនាពេលអនាគតនេះ ក្នុងពិធីសួរសុខទុក្ខកុមារី និងយុវតីនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី (អាហ្វេស៊ីប) កាលពីចុងខែកញ្ញា ឆ្នាំ២០២៤។

ក្នុងពិធីនោះសម្តេចប្រធានព្រឹទ្ធសភា បានសួរយុវតីជានិស្សិតម្នាក់ ដែលរស់នៅក្នុងអង្គការអាហ្វេស៊ីប និងរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យថា ចង់ធ្វើអ្វីក្នុងពេលអនាគត? ហើយនាងក៏ជម្រាបសម្តេចថា ចង់ធ្វើជាមេធាវី។

សម្តេចលើកទឹកចិត្តថា ការសម្រេចចិត្តរបស់និស្សិតវ័យក្មេងរូបនោះ ដែលចង់ធ្វើជាមេធាវី គឺជារឿងត្រឹមត្រូវ ព្រោះនាងរៀនផ្នែកច្បាប់។ ក្នុងពេលនោះ សម្តេចក៏សួរទៅនិស្សិតនោះវិញ តើដឹងថា សម្តេចជាមេធាវី ម្នាក់ឬទេដែរ? នាងឆ្លើយថាដឹង។ បន្ទាប់មក អតីតនាយករដ្ឋមន្រ្តីកម្ពុជាជាងបីទសវត្សរ៍ បានថ្លែងយ៉ាងដូច្នេះថា៖«បើសិនជាតាលាលែងពីនយោបាយ តាមានលទ្ធភាពចូលទៅបំពេញមុខងារវិជ្ជាជីវៈមេធាវី ដើម្បីការពារក្តីជូនអ្នកក្រីក្រ»។

គួរដឹងថា តាមពិតបច្ចុប្បន្ន សម្តេច ហ៊ុន សែន គឺជាមេធាវីពេញសិទ្ធិរួចទៅហើយ ហើយក៏ជាសមាជិកគណៈមេធាវីកម្ពុជាផងដែរ។ សម្តេចបានស្បថចូលធ្វើជាមេធាវី តាំងពី២០ឆ្នាំមុនមកម្ល៉េះ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤។ ប៉ុន្តែ សម្តេចជាមេធាវីមិនប្រកបវិជ្ជាជីវៈ ដែលមានន័យថា មានឈ្មោះជាមេធាវី តែមិនបំពេញការងារជាមេធាវី។ យោងតាមច្បាប់ បើទោះជាសម្តេចចង់បំពេញការងារជាមេធាវីក៏មិនអាចដែរ ព្រោះមានវិសមិតភាពជាមួយមុខងារជាសមាជិកព្រឹទ្ធសភា។ វិសមិតភាព ចង់សំដៅថា បុគ្គលម្នាក់ មិនអាចធ្វើជាសមាជិកព្រឹទ្ធសភាផង និងធ្វើជាមេធាវីផង ក្នុងពេលតែមួយឡើយ។

ផ្នែកតាមប្រសាសន៍របស់សម្តេចក្នុងពិធីសំណេះសំណាលខាងលើ សម្តេចអាចមានលទ្ធភាពចូលបំពេញវិជ្ជាជីវៈមេធាវី លុះត្រាសម្តេចលាលែងពីនយោបាយជាមុនសិន។ យ៉ាងណា សម្តេចប្រធានគណបក្សកាន់អំណាច មិនទាន់ប្រកាសនោះទេ នឹងដកខ្លួនចេញពីស្ថាប័ននយោបាយ ឬឈប់ធ្វើការងារនយោបាយនៅពេលណា។ តាំងពីនៅធ្វើជានាយករដ្ឋមន្រ្តីមកម្ល៉េះ សម្តេចបានបង្កើតក្រុមមេធាវីមួយ ដែលមានឯកឧត្ដម គី តិច ជាប្រធាន ដើម្បីការពារក្តីជូនអ្នកក្រីក្រដោយមិនយកប្រាក់។

ឯកឧត្ដម គី តិច ធ្លាប់ធ្វើជាប្រធានគណៈមេធាវីកម្ពុជា ហើយក្នុងជំនាន់ឯកឧត្ដមធ្វើជាប្រធាននេះហើយ ដែលសម្តេច ហ៊ុន សែន ត្រូវទទួលស្គាល់ឱ្យធ្វើជាមេធាវី និងជាសមាជិកគណៈមេធាវី។ ក្រៅពីសម្តេច ហ៊ុន សែន នៅមានឥស្សរជនផ្សេងទៀត ដូចជា សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ជាដើមក៏ជាមេធាវីមិនប្រកបវិជ្ជាជីវៈដែរ៕

អត្ថបទដែលជាប់ទាក់ទង