**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

អភិបាលខេត្តស្ទឹងត្រែង ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុមវារីអគ្គីសនីសេសានក្រោម២

ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ដឹកនាំដោយលោក លី មុងសិន អគ្គនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ។ ជំនួបនេះធ្វើឡើងនៅសាលសាវនាការសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។

នាឱកាសនេះ លោក លី មុងសិន អគ្គនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានបង្ហាញយ៉ាងសង្ខេបអំពីដំណើរការក៏ដូចជាប្រវត្តិនៃការសាងសង់ ការវិនិយោគ របស់ក្រុមហ៊ុន វារីអគ្គីសនីសេសានក្រោម២ ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនោះសម្តេចនៅជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក លី មុងសិន គូសបញ្ជាក់ថា វារីអគ្គីសនីសេសានក្រោមពីរមានអនុភាពផលិតអគ្គីសនីចំនួន ៤០០ មេហ្គាវ៉ាវ៉ត់, ផ្តល់ថាមពលចំនួន ១៩១២ លានគីឡូវ៉ាត់ម៉ោងជាមធ្យមក្នុង១ឆ្នាំ និងបានផ្តល់ការងារជូនប្រជាពលរដ្ឋមានទាំងចិននិងខ្មែរ ជាបុគ្គលិកជំនាញនិងបុគ្គលិកទូទៅ។ ទន្ទឹមនិងនេះលោកក៏បានបង្ហាញពីកិច្ចសហការល្អរវាងក្រហ៊ុមវារីអគ្គីសនីសេសានក្រោម២ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមហ៊ុនវារីអគ្គសនីសេសានក្រោម២ដែលបានអញ្ជើញមកជួបសម្តែងការគួរសម ពិភាក្សាការងារ និងជំរាបពីការងារនាពេលនេះ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោមពីរ ដែលមានលទ្ធភាពគ្រប់យ៉ាងក្នុងការផ្តល់ព័ត៌មានប្រទាក់ក្រឡាគ្នាទៅវិញទៅមកដើម្បីធ្វើឲ្យស្ថានភាពកាន់តែប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តនិងក្រុមហ៊ុន។

ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍របស់ក្រុមហ៊ុនបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អវាងគ្នា ជាពិសេសការគិតគូ បង្កើតបរិយាកាសល្អសម្រាប់បុគ្គលិកជំនាញមានទាំងចិននិងខ្មែរ ការផ្លាស់ប្តូរ ការបង្ហាញ ការចែករំលែកវប្បធម៍គ្នាទៅវិញទៅមក ក្នុងអំឡុងពិធីបុណ្យនានា ទាំងបុណ្យប្រពៃណី និងបុណ្យជាតិ រវាងថ្នាក់ដឹកនាំក្រុមហ៊ុននិងកម្មករជំនាញទាំងខ្មែរនិងចិនបានបង្ហាញពីទំនាក់ទំនងល្អនិងពូនជ្រុំពីមិត្តភាពដែលបន្សល់ទុកពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។

ទន្ទឹមនិងនេះឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងតាមរយៈលោក លី មុងសិន អគ្គនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ សូមអញ្ជើញអគ្គនាយកក្រុមហ៊ុនធំរបស់ក្រុមវារីអគ្គីសនីសេសានក្រោមមកទស្សនៈកិច្ចនៅក្នុងខេត្តស្ទឹងត្រែង ស្វែងរកឱកាសវិនិយោគនានា ដើម្បីជំរុញការងារនិងជំរុញជីវភាពបហរជាជនឲ្យកាន់តែមានភាពល្អប្រសើរផងដែរ។

គួបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង