**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ**សោកស្ដាយ! សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជូនដំណឹង សម្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ទូទាំងខេត្តតាកែវ

លោកជំទាវរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីផ្ទេរតំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃសហរដ្ឋម៉ិកស៊ិក

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សហរដ្ឋម៉ិកស៊ិក និងដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន៣រូប អមដោយមន្រ្តីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ចំនួន២រូប ចូលរួមក្នុងពិធីផ្ទេរតំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីនៃសហរដ្ឋម៉ិកស៊ិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីបណ្តាប្រទេសចំនួន១០៥ ដែលសមាសភាពជាប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានគណៈប្រតិភូ នៃបណ្តាប្រទេសនៅអាមេរិកឡាទីន មជ្ឈឹមបូព៌ា ការ៉ាបៀន អាហ្រ្វិក និងអាស៊ី ព្រមទាំងលោកជំទាវទី១ សហរដ្ឋអាមេរិក តំណាងព្រឹទ្ធសភាកាណាដា តំណាងជាន់ខ្ពស់សហគមអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស អនុប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍សភា សាធារណរដ្ឋប្រជាមានិតចិន អង្គការអន្តរជាតិចំនួន២៣ និងអង្គទូតនៃបណ្តាប្រទេសនានា។

ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រីប្រធានាធិបតី នូវព្រះរាជបន្ទូលរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ចូលរួមសម្តែងនូវអំណរសាទររបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ជូនចំពោះលោកស្រីប្រធានាធិបតី ក្នុងឱកាសដែលលោកជំទាវទទួលតំណែងថ្មីជាប្រធានាធិបតី ព្រមទាំងជូនពរលោកជំទាវប្រធានាធិបតី ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មដឹកនាំប្រទេសជាតិ ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជននៃសហរដ្ឋម៉ិកស៊ិក។

ទន្ទឹមនោះ លោកជំទាវប្រធានាធិបតីថ្មី នៃសហរដ្ឋម៉ិកស៊ិក បានថ្លែងអំណរគុណដល់ព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់តំណាងមកចូលរួមក្នុងពិធីដោយផ្ទាល់នាឱកាសនោះ៕

អត្ថបទដែលជាប់ទាក់ទង