ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាលើកទី២ រយៈពេលពីរថ្ងៃ នៅលើទឹកដីខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹតទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍នេះដោយមាន ភាពអស្ចារ្យនៃ អាណាចក្រខ្មែរសម័យអង្គររួមមាន :
– ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ
– ការសម្តែងនូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ
– ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស)
– ការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា
– ការប្រកួត «ទីងម៉ោង» ផងដែរ។