**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ជួបទេសាភិបាលធនាគារកណ្តាលថៃ ពិភាក្សាពីបញ្ហាបំណុលគ្រួសារដែលមានកម្រិតខ្ពស់ និងតម្រូវការសាច់ប្រាក់ងាយស្រួល

បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានឱ្យដឹងថា លោកបានជួបជាមួយទេសាភិបាលធនាគារកណ្តាលថៃកាលពីថ្ងៃព្រហស្បតិ៍ និងបានពិភាក្សាអំពីបញ្ហាបំណុលគ្រួសារដែលមានកម្រិតខ្ពស់ និងតម្រូវការសាច់ប្រាក់ងាយស្រួល ខណៈបញ្ចុះបញ្ចូលឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឱ្យរស់ឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Pichai Chunhavajira ខណថ្លែងបន្ទាប់ពីបានជួបប្រជុំជាមួយទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnaruput ដែលមានរយៈពេលជិតពីរម៉ោងថា អត្រាការប្រាក់ទាបនឹងជួយបង្កើនសាច់ប្រាក់ងាយស្រួល និងជួយអ្នកដែលមានលទ្ធភាពទទួលបានឥណទានឱ្យទទួលបានប្រាក់កម្ចីថ្មីនៅពេលពួកគេមានភាពប្រសើរឡើងវិញ។

លោកបានមានប្រសាសន៍ថា៖ «យើងចង់មើលឃើញមានសាច់ប្រាក់ងាយស្រួលបន្ថែមទៀត ហើយធនាគារកណ្តាលមានការឯកភាពចំណុចនេះ»។ លោកបានបន្ថែមថា គ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសថៃមានបំណងគេចចេញពីហានិភ័យ។

ធនាគារកណ្តាលថៃកាលពីខែសីហាបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនក្នុងកម្រិតខ្ពស់រយៈពេលមួយទសវត្សរ៍ក្នុងអត្រា ២,៥ភាគរយសម្រាប់កិច្ចប្រជុំ ៥លើកជាប់គ្នារហូតមកដល់ពេលនេះ ដែលប្រឆាំងនឹងការអំពាវនាវពីសំណាក់រដ្ឋាភិបាលឱ្យមានការកាត់បន្ថយអត្រាការប្រាក់។
លោក Pichai បាននិយាយថា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនឹងជួយលើកកម្ពស់លទ្ធភាពទទួលបានឥណទាន។ លោកមិនបាននិយាយអ្វីដែលទេសាភិបាលធនគារកណ្តាលបាននិយាយអំពីអត្រាការប្រាក់ក្នុងពេលប្រជុំនោះទេ។
ធនាគារកណ្តាលថៃបានបដិសេធធ្វើអត្ថាធិប្បាយអំពីអ្វីដែលត្រូវបានពិភាក្សា ខណៈពេលដែលការត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុនាដំណាក់កាលបន្ទាប់របស់ខ្លួននឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលាខាងមុខ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អនុបាតបំណុលគ្រួសាររបស់ប្រទេសថៃធៀបនឹងផលិតផលក្នុងស្រុកសរុបមានអត្រា ៨៩,៦ភាគរយគិតត្រឹមដំណាច់ត្រីមាសទីពីរ ឬស្មើនឹងចំនួន ១៦,៣ពាន់ពាន់លានបាត (៥០៦,៥៣ពាន់លានដុល្លារ) ដែលស្ថិតក្នុងចំណោមកម្រិតបំណុលខ្ពស់បំផុតនៅទ្វីបអាស៊ី។
លោក Pichai បានបន្ថែមថា ក្រសួងហិរញ្ញវត្ថុនិងធនាគារកណ្តាលនឹងជួបប្រជុំគ្នាម្តងទៀតក្នុងខែនេះ ដើម្បីពិភាក្សាអំពីទិសដៅអត្រាអតិផរណាឱ្យបានលម្អិតបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង